ព័ត៌មានជាភាសាខ្មែរ
-
គម្រោងស្ពានអាកាសស្ទឹងមានជ័យត្រៀមបើកការដ្ឋានសាងសង់
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីចុងខែឧសភា កន្លងទៅថា សាលារាជធានីភ្នំពេញ បានត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសទី៣ ដែលស្ថិតនៅ ក្បែរតំបន់ស្ពានស្ទឹងមានជ័យហើយ ខណៈពេលដែលស្ថានភាព នៃការធ្វើចរាចរឆ្លងកាត់ទៅមកនៅក្នុងតំបន់នេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពមមាញឹក និងកកស្ទះយ៉ាងខ្លាំង។ លោក កែប ជុតិមា បានបន្តថា ជំហានដំបូងមុនការសាងសង់ចាប់ផ្តើម គឺយើងត្រូវ ធ្វើការដោះស្រាយផលប៉ះពាល់លំនៅដ្ឋាន របស់…
Read More » -
សង្គមស៊ីវិលបារម្ភចំពោះការរស់នៅរបស់កុមារតាមម្តាយក្នុងពន្ធាគារ ខេត្តព្រះសីហនុ
ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ប្រចាំការ បានសម្តែងការព្រួយបារម្ភ ចំពោះជីវភាព និងការរស់នៅរបស់អ្នកទោសដែលមានអាយុក្រោម ១៨ឆ្នាំ និងកុមារា កុមារីមួយចំនួន បានតាមម្តាយ មករស់នៅក្នុងពន្ធនាគារ ព្រមទាំងស្រី្តមានផ្ទៃពោះ កំពុងជាប់ពន្ធនាគារមួយចំនួនផងដែរកំពុងជាប់ក្នុងពន្ធនាគារខេត្ត ក្នុងខេត្តព្រះសីហនុ សព្វថ្ងៃ។ មូលហេតុ ដែលពួកគេ បានប្រព្រឹត្តខុសឆ្គងក្នុងសង្គម គឺបង្កឡើងដោយខ្វះការអប់រំ…
Read More » -
តោះ! យើងទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
នៅម៉ោង ១២ យប់មិញនេះ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស។ គណបក្សនយោបាយទាំងអស់ដែលបានចូលរួមឃោសនាស្វែងរកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនោះក៏បានបញ្ចប់សកម្មភាពរបស់ខ្លួនតាមកាលកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។ នៅមុនម៉ោង ១២ យប់ ម្សិលមិញ គណបក្សនីមួយៗបានខិតខំទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដើម្បីឃោសនាទាញយកប្រជាប្រីយភាពនៅក្នុងឃុំ-សង្កាត់ ដោយមានការជួយពីតំណាងរាស្រ្ត និងសមាជិកបក្សទាំងនៅមូលដ្ឋាន និងនៅថ្នាក់ជាតិរបស់ខ្លួនរៀងៗខ្លួន។ នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គណបក្សជាច្រើនក្នុងចំណោមគណបក្សទាំង ១០ បានដង្ហែរឡានតូចធំដែលមានផ្ទាំងបដាផ្សព្វផ្សាយពីបក្សក៏ដូចជាឧគ្ឃោសនស័ព្ទបំពងសំឡេងបន្លឺនូវបទចំរៀងសាទរគណបក្ស អមដោយម៉ូតូជាច្រើនគ្រឿងពាសពេញផ្លូវ…
Read More » -
គោលនយោបាយរបស់គណបក្សសមរង្ស៊ី
«ចៅសង្កាត់និងមេឃុំសមរង្ស៊ី នឹងចុះចេញពីដំណែង បើសិនជាមិនអាចអនុវត្តតាមគោលនយោទាំង១០របស់គណបក្សនោះទេ។» នេះគឺជាពាក្យសន្យារបស់សមាជិកឃុំសង្កាត់គណបក្សសមរង្ស៊ីក្នុងកំឡុងពេលឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយះពេល១៥ថ្ងៃ គឺពីថ្ងៃទី១៨ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា គឺ មាន គណបក្ស នយោបាយចំណយន១០ចូលរួមក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។ក្នុងនោះ មានគណបក្សសំខាន់ៗដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសម…
Read More » -
ក្រុមយុវជនសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាទៅលើការតវ៉ារឿងដីធ្លី
នៅព្រឹកថ្ងៃទី០១ មិថុនា ២០១២នេះ ក្រុមយុវជន ក្នុងនាមជាប្រជាពលរដ្ឋដែលមានការឈឺឆ្អាលចំពោះការរំលោភសិទ្ធិមនុស្ស បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ដើម្បីប្រឆាំងចំពោះការប្រើហិង្សាថ្មីៗនេះ របស់អាជ្ញាធរទៅលើប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លី។ ការរៀបចំសន្និសីទសារព័ត៌មាននៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រើអំពីហិង្សាធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជាការបង្រ្កាបអ្នកភូមិបុរីកីឡា ការបាញ់រះទៅលើប្រជាពលរដ្ឋនៅខេត្តក្រចេះដែលបណ្តាលឲ្យកុមារីហេង ចាន់ថាស្លាប់ ការចាប់ស្រ្តីអ្នកភូមិបឹងកក់ចំនួន១៥ នាក់ដាក់ពន្ធនាការព្រៃស ការឃាត់ខ្លួនព្រះតេជគុណ លួន សាវាត ដោយសារតែព្រះតេជគុណចូលរួមតវ៉ារឿងដីធ្លី…
Read More » -
បុរសម្នាក់ប្រើកាំបិតកាប់ប្រពន្ធស្លាប់នៅក្នុងចម្ការដំឡូង
ទោះបីប្រទេសកម្ពុជាបានបង្កើត ច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាក៏ដោយ ប៉ុន្តែអំពើហិង្សាកាប់សម្លាប់គ្នានៅក្នុងសង្គមកម្ពុជា នៅតែកើតមាន ។ មូលហេតុនៃការប្រើអំពើហិង្សា រហូតឈានទៅដល់ការកាប់សម្លាប់គ្នានេះ ត្រូវបានគេមើលឃើញថា បណ្ដាលមកពីកត្តាបូកផ្សំជាច្រើនប្រភេទ ដូចជា ជម្លោះពាក្យសំដីនៅក្នុងក្រុមគ្រួសារ ប្ដីប្រច័ណ្ឌប្រពន្ធ ប្រពន្ធប្រច័ណ្ឌប្ដី និងខ្វះការអប់រំជាដើម។ ជាក់ស្ដែងនៅក្នុងខេត្តប៉ៃលិន មានបុរសជាស្វាមីម្នាក់ បានប្រើកាំបិតកាប់ប្រពន្ធស្លាប់នៅក្នុងចម្ការដំឡូង។ បុរសនោះមាន ឈ្មោះ ដុំ…
Read More » -
នៅថ្ងៃឈប់ទៅបោះឆ្នោតរថយន្តតាក់ស៊ីមួយចំនួននៅតែឡើងថ្លៃ
កម្មករនៅតែប្រឈមមុខនឹងការចំណាយសោហ៊ុយសម្រាប់ការធ្វើដំណើរទៅតាមខេត្តដើម្បីចូលរួមការបោះឆ្នោតខណៈដែលរថយន្ត ឈ្នួលមួយចំនួនបានដំឡើងថ្លៃ។ កម្មការិនីរោងចក្រ កាណាស៊ីតធី ម្នាក់ឈ្មោះឌី អាយុជាង៣០ឆ្នាំ និយាយថា គាត់ធ្វើដំណើរទៅខេត្តកំពង់ធំ ចំពោះតំលៃ ថ្ងៃធម្មតា គឺតែ ១៥០០០ រៀល ប៉ុណ្ណោះ បើនៅថ្ងៃបុណ្យម្តងៗគឺតំលៃចាប់ពី ២០០០០រៀលឡើងទៅ តែសំរាប់ថ្ងៃទៅបោះឆ្នោតនេះវិញគឺ តំលៃ ២០០០០រៀល គឺឡើង…
Read More » -
អ្នកភូមិបឹងកក់ធ្វើការតវ៉ាឲ្យមានការដោះលែងស្រ្តី ១៥នាក់ពីពន្ធនាគារព្រៃស
នៅព្រឹកថ្ងៃទី ៣១ ឧសភា ២០១២នេះ អ្នកភូមិបឹងកក់ប្រមាណជាង១០០នាក់ បាននាំគ្នាឈរស្រែកទាមទារឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះលែងស្ត្រី១៥ នាក់ដែលបានជាប់ពន្ធនាគារដោយសារតែក្រាញការពារផ្ទះរបស់ខ្លួន។ ក្រុមអ្នកតវ៉ា បានស្រែករកយុត្តិធម៌ រួមទាំងបានច្រៀងបន់ស្រន់ទេវតា ។ ក្មេងតូចៗ ប្រុសស្រីដែលម្តាយរបស់ពួកគេត្រូវបានតុលាការក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារបានស្រែកថា ពួកគេគ្មានម្តាយ ដើម្បីឲ្យលុយទៅសាលារៀននោះទេ។ សូម រំលឹកថា ស្រ្តីចំនួន១៥ នាក់ ត្រូវអាជ្ញាធរចាប់ខ្លួននៅពេលក្រាញតវ៉ារឿងដីធ្លី…
Read More » -
ប្រមុខរដ្ឋាភិបាលហាមប្រជាពលរដ្ឋពិសាគ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត
លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានរម្លឹកទៅដល់សមាជិក សមាជិកា របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់គ្នា ត្រូវចូលរួមគោរព និងអនុវត្តនូវសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹង មួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់…
Read More » -
កុមាររស់នៅក្នុងពន្ធនាគារជាមួយឪពុកម្ដាយ ៧៣នាក់ទទួលបានអាហារូបត្ថម្ភ
ដើម្បីសាទរទិវាកុមារអន្តរជាតិ ថ្ងៃ១មិថុនា អង្គការលីកាដូ បានបង្កើតកម្មវិធីជាមួយអង្គការដៃគូ ដើម្បីផ្ដល់អាហារូបត្ថម្ភដល់កុមារ ដែលរស់នៅក្នុងពន្ធនាគារជាមួយឪពុកម្ដាយ ១៤ ខេត្តក្រុងមានចំនួនសរុប ៧៣ នាក់។ ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បាននិយាយថា តាមការអង្កេតរបស់អង្គការ បានរកឃើញកុមារចំនួន ៧៣នាក់ កំពុងរស់នៅពន្ធនាគារជាមួយម្ដាយ និងឪពុក…
Read More »