ព័ត៌មានជាភាសាខ្មែរ
-
ពលរដ្ឋបឹងកក់កំពុងជាប់ឃុំ ១៣នាក់គំរាមសម្លាប់ខ្លួនបើសាលាឧទ្ធរណ៍កាត់ក្តីឲ្យពួកគេមានទោស
ភ្នំពេញ៖ នៅថ្ងៃពុធទី ២៧ មិថុនា ២០១២ ស្អែកនេះពលរដ្ឋបឹងកក់ដែលកំពុងជាប់មន្ទីរឃុំព្រៃសរបានគំរាមសម្លាប់ខ្លួនប្រសិនបើសាលាឧទ្ធរណ៍កាត់ក្តីឲ្យពួកគាត់ជាប់ឃុំ តាមការសម្រេចរបស់សាលាដំបូងរាជធានីនោះ។ សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យពលរដ្ឋបឹងកក់ ១៣នាក់ ក្នុងម្នាក់ៗជាប់ឃុំចំនួន ២ឆ្នាំ ៦ខែ ពីបទរំលោភយកដីរបស់បុគ្គលឯកជន និងប្រមាថមន្ត្រីសាធារណៈ។…
Read More » -
ពលរដ្ឋបឹងកក់ជុំគ្នានៅមុខសាលាឧទ្ធរណ៍មុនការកាត់ក្តីស្រ្តីជាប់ឃុំ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី ២៦ មិថុនា ២០១២ នេះពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណជាង១០០នាក់បានជួបប្រជុំគ្នានៅមុខតុលាការសាលាឧទ្ធរណ៍ ដែលជាទីកន្លែងស្ត្រី១៣នាក់នៃសហគមន៍បឹងកក់ នឹងត្រូវបានគេនាំខ្លួនមកជំនុំជម្រះនៅព្រឹកថ្ងៃពុធខាងមុខនេះ។ ក្នុងគោលបំណងក្នុងការជួបប្រជុំគ្នានេះបានធ្វើឡើង ដើម្បីអំពាវនាវសុំឲ្យតុលាការទំលាក់ចោលបទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអ្នកភូមិរបស់ពួកគេ។ មុនពេលទៅដល់មុខតុលាការសាលាឧទ្ធរណ៍ អ្នកស្រីយ៉ោម បុប្ផា ដែលជាតំណាងអ្នកភូមិទាំងនេះ បាននិយាយថា «មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងយុត្តិធម៌ បានប្រាប់គាត់ថា ក្រសួងយុត្តិធម៌បានផ្ដោតការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់បំផុតចំពោះករណីស្ត្រីទាំង១៣នាក់ក្នុងសហគមន៍បឹងកក់របស់គាត់»៕
Read More » -
គោលការណ៍ ៩ចំណុចសម្រាប់អាស៊ានគ្មានគ្រឿងញៀននៅឆ្នាំ២០១៥
ភ្នំពេញ៖ នៅក្នុងឱកាសទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនលើកទី ២៥ នៅថ្ងៃ ទី២៦ មិថុនា ២០១២ នេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិ ដោយលើកឡើងនូវគោលការណ៍ ៩ ចំណុចដើម្បីសម្រេចឲ្យបាននូវគោលដៅអាស៊ានគ្មានគ្រឿងញៀននៅឆ្នាំ២០១៥ ។ នៅក្នុងគោលការណ៍ ៩ចំណុចរួមមាន ទី១.…
Read More » -
គ្រឿងញៀនកំពុងវាយលុកនិងពង្វក់យុវជននៅតាមជនបទគួរឲ្យព្រួយបារម្ភ
នៅក្នុងឆ្នាំ២០១២ នេះគ្រឿងញៀនហាក់មានការកក្រើកឡើងវិញ ដោយបានពង្វក់ក្រុមយុវជននៅតាមជនបទមួយចំនួនស្ទើរតែក្លាយទៅជា អ្នកជួញដូរ និងប្រើប្រាស់ផងដែរ។ បច្ចុប្បន្ន ក្រុមយុវជននៅតាមមូលដ្ឋាន ហាក់មានការប្រើប្រាស់នៅសារជាតិញៀនមួយចំនួនធំ ដែលធ្វើឲ្យម្ដាយឪពុកមានការព្រួយបារម្ភ ដោយសារពួកគេបានបំផ្លិចបំផ្លាញគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀតនៅពេលសមត្ថកិច្ចចាប់ ឬឃាត់ពួកគេបាន គឺសមត្ថកិច្ចទាំងអស់ស្ទើរតែរកឯកសារដាក់បន្ទុក ដើម្បីឲ្យពួកគេមានទោសគ្មានផង ទើបពេលខ្លះសមត្ថកិច្ចបានបង្ខំចិត្តដោះលែងឲ្យគេទៅផ្ទះវិញ។ កត្តាបែបនេះ ធ្វើឲ្យពួកគេបានរឹតតែប្រើប្រាស់គ្រឿងញៀនកាន់តែខ្លាំងឡើងរហូតហ៊ាន ប្រព្រឹត្តិបទល្មើសផ្សេងៗបន្តទៀត ដោយពួកគេគិតថា…
Read More » -
អំពើហិង្សាដោយអាស៊ីដចាប់ពីឆ្នាំ២០០៩ដល់ ២០១២កើតមាន ៣៥ករណី
ភ្នំពេញ: នៅថ្ងៃទី២៥ មិថុនា ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញផ្សាយនូវ«ផែនទី ស្ដីពី អំពើហិង្សាដោយអាស៊ីដ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២»។ ករណីអំពើហិង្សាដោយអាស៊ីដ ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា រវាងឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១២ មានចំនួន ៣៥…
Read More » -
ពង្រឹងសមត្ថភាពមន្រ្តីក្រុមប្រឹក្សាឃុំសង្កាត់លើការងារព័ត៌មាន
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារៈសំខាន់បំផុត សម្រាប់សិក្ខាកាមជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការងារព័ត៌មានប្រចាំថ្ងៃ។ លោកស្រីបានបញ្ជាក់ថា ព័ត៌មានគឺជាអំណាច ដែលអាចធ្វើឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើ សេចក្ដីសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ពិសេសនៅក្នុងដំណាក់កាលនៃ «បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)»។ លោកស្រីបានបន្តថា វគ្គនេះគឺជាផ្នែកមួយនៃកម្មវិធីជាប្រព័ន្ធ ដែលទទួលបានសហការឧបត្ថម្ភពីអង្គការ…
Read More » -
ស្ថានទូតជប៉ុនទទួលយកញត្តិរបស់ពលរដ្ឋបុរីកីឡា និងបឹងកក់
ភ្នំពេញ: ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ និងតំបន់បុរីកីឡា បានប្រមូលផ្តុំគ្នានៅព្រឹទ្ធសភា ដាក់ញត្តិជូនសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ មិថុនា ២០១២ ហើយ និងដាក់ញត្តិជូនឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ តំណាងប្រជាពលរដ្ឋបឹងកក់ លោក ដួង គា បានអះអាងថា ពួកគាត់បានដាក់ញត្តិជូនស្ថានទូតជប៉ុន…
Read More » -
អង្គការសង្គមស៊ីវិលស្នើឲ្យដោះលែងអ្នកភូមិបឹងកក់ ១៥នាក់
ភ្នំពេញ: កាលពីថ្ងៃសុក្រ អង្គការសង្គមស៊ីវិល បានស្នើឪ្យមានការដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំង១៥នាក់ ដែលបានត្រូវបានកាត់ទោសឪ្យជាប់ពន្ឋធានាគារទាក់ទិនទៅនឹងទំនាស់ដីធ្លី និងអ្នកការពារសិទ្ឋិមនុស្សដទៃទៀត អង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានលើកឡើងថា ការប្រព្រឹត្តិបែបនេះមកលើស្ត្រី អាចចាត់ទុកថា ជាការគំរាមកំហែងដល់ប្រជាជនដទៃទៀត កុំឲ្យមានការការពារសិទ្ធិដីធ្លីរបស់ខ្លួនទៀត។ សូមរំលឹកថា អ្នកភូមិបឹងកក់ទាំង១៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ឧសភា ដោយអាជ្ញាធររាជធានីភ្នំពេញ លើការតវ៉ាបញ្ហាទំនាស់ដីធ្លី និងត្រូវបានកាត់ទោសឪ្យជាប់ពន្ឋធនាគារ…
Read More » -
ជំងឺគ្រុនឈាមមានការកើនឡើងនៅឆ្នាំ២០១២
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទ នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានអះអាងថា ជំងឺគ្រុនឈាមកើនឡើង ៤ដងនៅឆ្នាំ២០១២ បើធៀបនឹងឆ្នាំ២០១១ ក្នុងរយៈពេលដូចគ្នា។ ហើយលោកបានឲ្យដឹងថា គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ មានអ្នកជំងឺគ្រុនឈាមមកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋចំនួន ៤.៤៣៤នាក់ ក្នុងនោះមានអ្នកស្លាប់ ២១នាក់។ លោកបានបន្តថា ការបម្រែបម្រួលបរិយាកាស…
Read More » -
ការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តីនៅកម្ពុជា
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងវេទិកា ស្តីពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តី នៅថ្ងៃទី ០៦ មិថុនា ២០១២ ថា នេះជាការចែករំលែកនូវបទពិសោធន៍ នឹងផ្តល់ការអប់រំជំនាញស្តីពីការគ្រប់គ្រងរបស់នារីនៅក្នុងសហគ្រិនរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពកាន់តែរឹងមាំថែមទៀត។ លោកស្រីបានបន្តថា បើទោះជាស្រ្តីត្រូវទទួលភារកិច្ចមេផ្ទះយ៉ាងណាក្តី ក៏ស្រ្តីនៅតែអាចបំពេញការងារក្នុងសង្គម ជាពិសេសនៅក្នុងកិច្ចការជំនួញបានថែមទៀតផងដែរ។ គោលបំណងនៃការរៀបវេទិកា ស្តីពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តី បង្ហាញពីតំរូវការនាពេលបច្ចុប្បន្នរបស់ក្រុមស្រ្តីអាជីវករនៅ…
Read More »