ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • លោកហ៊ុន សែន អំពាវនាវ​​ប្រជាពលរដ្ឋកុំឲ្យ​ប្រើ​ប្រាស់ឧបករណ៍​នេសាទខុសច្បាប់

    នៅ​ក្នុង​ទិវា​​មច្ឆាជាតិ កាល​ពី​​​ថ្ងៃ​​ទី​ ១​​​ ​​កក្កដា លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​​ប្រកាស​​បញ្ជាក់​​សារ​​ជា​​ថ្មី​​ម្តង​ទៀត​​ថា ឡូតិ៍​​នេសាទ​​ទាំងអស់​​ត្រូវ​តែ​​លុបចោល គ្មាន​​ទៀត​​ឡើយ​​ម្ចាស់​ឡូតិ៍​​នេសាទ គឺ​ដែន​នេសាទ​របស់​ប្រជា​នេសាទ ​និង​ជា​របស់​សហគមន៍នេសាទ។ លោក ហ៊ុន សែន បាន​បញ្ជាក់​​ថា ដែន​ទឹក​នេសាទ​៧៦,៥ភាគរយ​ត្រូវ​កាន់កាប់​ដោយ​ប្រជា​នេសាទ ​ប៉ុន្តែ​ដែន​ទឹក​២៣,៥​ភាគរយ​ត្រូវ​រក្សា​ទុក​ជា​តំបន់​អភិរក្ស​មច្ឆាជាតិ។ ទោះ​បី​ដែន​ទឹក​នេសាទ​មួយ​ភាគ​ធំ​ត្រូវ​ប្រគល់​ជូន​ប្រជា​នេសាទ​​​ប៉ុន្តែ​លោក​​ ហ៊ុន​…

    Read More »
  • លោក ហ៊ុន សែន នឹងចុះ​ចែកប័ណ្ណកម្មសិទ្ធិដីជូន​ពលរដ្ឋដោយផ្ទាល់ដៃ

    បន្ទាប់​ពី​​បញ្ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជិត ៨០០ នាក់​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ កាល​ពី​ថ្ងៃ​ទី​ ០១ កក្កដា ២០១២ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​​ថា នឹង​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ណា​ដែល​ត្រូវបាន​វាស់វែង​ចប់​មុនគេ​ ដើម្បី​​ធានា​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ​ ក្នុង​ឱកាស​ទិវា​មច្ឆជាតិ ខេត្តកំពង់ចាម​នា លោក​ ហ៊ុន​ សែន​​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​នានា ​និង​ប្រជាពលរដ្ឋ​ជួយ​សម្រួល​ដល់​ការចុះវាស់វែង​ដីធ្លី​ ដើម្បី​ដំណើរការ​ឲ្យ​បាន​ឆាប់រហ័ស។ ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជិត…

    Read More »
  • ការដោះលែងអ្នកភូមិ​បឹងកក់ ១៣នាក់គឺជា​យុត្តិធម៌សំរាប់ពូកគេ

    ​ក្រុម​​អង្គ​ការ​សង្គម​ស៊ីវិល​​ដែល​ធ្វើ​ការងារ​​ដើម្បី​សិទិ្ធ​ស្ត្រីមាន​ដូច​ជា​ អង្គការ​សិទិ្ធ​ស្ត្រី​​​ទាំ​ង​​នេះ​ រួម​​មាន ​អង្គ​ការ​​សីល​ការ​​ អង្គការយេនឌ័រ​​និង​​អភិឌ្ឍន៍​​​សំរាប់​​កម្ពុជា ​​អង្គការ​​បណ្ដាញ​​បុរស​​កម្ពុជា ​និង​​អង្គ​​ការ​​​គាំទ្រ​​ច្បាប់​​សំរាប់​កុមារ​ និង​​ស្ត្រី បាន​​ប្រកាស​សាទរ​ការ​​ដោះ​​លែង​​អ្នក​​ភូមិ​​បឹង​​កក់​​ចំនួន​១៣​​នាក់ ​ដោយ​​អំណាច​​សាល​​ដីកា​​សាលា​ឧទ្ធរណ៍ ​ដោយ​​ចាត់​​​ទុក​​ថា​ ជា​ទង្វើ​យុត្តិធម៌​សំរាប់​អ្នក​ភូមិ​បឹង​កក់ ។​ ក្រុម​​អង្គ​ការ​សង្គម​ស៊ីវិល​​ដែល​ធ្វើ​ការងារ​​ដើម្បី​សិទិ្ធ​ស្ត្រី​ ​​មាន​ការ​រីករាយ ​ការ​​ដែល​​​អ្នក​ភូមិ​បឹង​កក់​ទាំង១៣​នាក់ ​ដែល​ជា​​ម្ដាយ​​របស់​​កុ​មារ ​ត្រូវ​បាន​ដោះ​​លែង​​ឲ្យ​​​មាន​សេរី​ភា​ព​ឡើង​វិញ ​គឺ​ពិត​ជា​យុត្តិ​ធម៌​ និង​សេចក្ដី​ត្រូវកា​រ​ចាំ​បាច់​របស់​អ្នកភូមិ​បឹង​កក់​។​…

    Read More »
  • ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​អំពាវនាវឱ្យបន្តរូមគ្នា​ថែរក្សាវប្បធម៌ ​និងប្រពៃណី

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៩ មិថុនា​ ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​​ បាន​​ថ្លែងអំពាវនាវ​ដល់​​ជន​កម្ពុជា​គ្រប់​រូប​ ត្រូវ​ចូលរួម​ថែរក្សា​វប្បធម៌​និង​ប្រពៃណី ដ៏ល្អ​ផូរផង់​រប​ស់​ខ្លួនឲ្យ​បាន​​គង់​វង្ស​ជា​និរន្តរ៍។ លោក​រដ្ឋ​មន្ត្រី​ ថ្លែង​បែប​នេះ​នៅ​ក្នុង​​​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​របក​គំហើញ​ថ្មីៗនៃ​ការ​ស្រាវ​ជ្រាវ​ផ្នែក​បុរាណ​វិទ្យា​និង​ប្រវត្តិ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា ​និងអាស៊ី​អាគ្នេយ៍។ ប្រធាន​ក្រុម​ស្ថាបនិក​នៃមូល​និធិ​កេរ​ដំណែល​ខ្មែរ លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា ​បាន​និយាយ​​ថា ​សន្និ​សីទ​​នេះ…

    Read More »
  • ​អ្នកភូមិបឹងកក់នៅតែបន្ត​​​​​​​​​ធ្វើការរវ៉ា និងព្រមាន​​​​​​ប្ដឹងលោកកែប ជុតិមា

    ​ភ្នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹងកក់ ១៣​​នាក់​ ​បាន​​ព្រមាន​​ប្ដឹង​​លោក​អភិបាល​រាជធានី កែប ជុតិមា​ ក្រោយពី​​ត្រូវ​បាន​​ដោះ​​លែង​ពី​ពន្ធនាគារ​បាន​មួយ​ថ្ងៃ ប្រ​សិន​​បើ​លោក នៅ​តែ​​ពន្យារ​ពេល​មិន​ព្រម​​ធ្វើការ​​បែង​ចែក និង​កំណត់​ព្រំ​​ដី​ទំ​ហំ​​១២,៤៤​​ហិកតារ​ ដែល​រដ្ឋាភិបាល​​​​បាន​​បែង​ចែក​​ឲ្យ​​ពួក​​គាត់។ ស្ត្រី​អ្នកភូមិ​បឹង​កក់​ ម្នាក់​ក្នុង​ចំ​ណោម​ ១៣​នាក់ ឈ្មោះ​តុល ស្រីពៅ ដែល​ទើបត្រូវបាន​ដោះ​លែង​​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា ​​ក្នុង​សំណុំ​រឿង​​ដីធ្លី​​ជា​​មួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ី​…

    Read More »
  • ​ក​​ម្ពុ​ជា​ទទួលរ​ង​ឥ​ទ្ធិ​ព​ល​​ ​​​កូន​​​​​​​​​​ព្យុះ​ឌុ​ក​​សូ​រី​ ​ ​

    ភ្នំពេញ៖ នៅ​ថ្ងៃទី២៨ មិថុនា ២០១២ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដី​ជូន​ដំណឹង​ថា កម្ពុជា​នឹងរង​ឥទ្ធិពល​កូន​ព្យុះ «ឌុ​ក​សូ​រី» ចាប់ពី​ថ្ងៃទី២៩  មិថុនា ដល់​ថ្ងៃទី០១  កក្កដា​ ធ្វើ ឲ្យ​មាន​​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង។ យោងទៅលើ​សេចក្តីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ដល់​សាធារៈណ​​ជន​​ឲ្យ​បាន​ជ្រាបថា…

    Read More »
  • កម្ពុជា និងអាម៉េរិកបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិ​ការទ្វេភាគី

    ក្នុង​ជំនួប​មួយ​រវាង រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​ ២៨​ មិថុនា​ ២០១២​ ប្រមុខ​ការទូត​សហរដ្ឋ​អាម៉េរិក​ទើប​ទទួល​តំណែង​ថ្មីបាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​សហ​រដ្ឋអាម៉េរិក ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​កម្ពុជា ដើម្បី​ភាពរុង​រឿងនៃ​ប្រទេស​ទាំងពីរ ​​​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី។ លោក​លោក ខៀវ​​ កាញារីទ្ធ រដ្ខ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និយាយ​​ថា…

    Read More »
  • ពលរដ្ឋខេត្តកំពង់ស្ពឺសុំ​ឲ្យលោក ហ៊ុន សែន ​ជួយផ្ដល់កម្មសិទ្ធិដី

    បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ​​មិថុនា​ ​២០១២ ថា រដ្ឋាភិបាល​នឹង​មាន​យុវជន​ចំនួន ១.១០០​នាក់ ស្ម័គ្រចិត្ត​ជួយ​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី  ពលរដ្ឋ​ខេត្តកំពង់ស្ពឺ ជាច្រើន​​នាក់បាន​​ឡើង​ទៅ​ជួប​នាយក​រដ្ឋមន្ត្រី ​​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨​ ​មិថុនា ​​២០១២ ក្នុង​បំណង​សុំ​ឲ្យ…

    Read More »
  • អ្នកភូមិបឹងកក់ ១៣នាក់​ត្រូវបានសាលា​ឧទ្ធរណ៍ដោះលែង

    កាលពី​ថ្ងៃ​ពុធ ទី ២៧ មិថុនា អ្នក​ភូមិ​បឹង​កក់​ ​១៣​នាក់​ ត្រូវបាន​​សាលាឧ​ទ្ធរណ៍​​ដោះ​លែង​ក្រោយពី​បើក​សវនា​​ការ​ពេញ​មួយ​ព្រឹក ដែលមាន​អ្នក​​សង្កេត​​ការ​ណ៍​ជាតិ​​ និង​អន្តរ​ជាតិជា​​ច្រើន​​នាក់​ចូល​រួម​តាម​ដាន​​។ សាលា​​ឧទ្ធរណ៍​​កាត់ឲ្យ​​អ្នក​​ភូមិបឹងកក់ទាំង ​១៣នាក់​ ​ត្រូវ​​ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិង ៦ខែ​ ប៉ុន្តែ​ពេល​នេះ​​ត្រូវបានបន្ថ​យ​ទោស​មក​​​​ត្រឹម​ ១ខែ​វិញ។ ​ បើ​គិត​ពី​ថ្ងៃ​ជាប់​ឃុំ​ រហូត​មក​ដល់​ពេល​នេះ​ អ្នកភូមិមឹង​កក់​ទាំង​១៣​នាក់​​​​…

    Read More »
  • ពលការិនីម្នាក់ស្លាប់​​ក្រោយត្រឡប់ពី​ប្រទេសម៉ាឡេស៊ី

    កាល​ពី​ថ្ងៃ​ទី​២៤  ​មិថុនា ​២០១២ ពលការិនី​ម្នាក់​ឈ្មោះ កុយ លីដា ឬ​ហៅ​ថា ទូច ស្រីណេត អាយុ ១៧​ឆ្នាំ​ ដែល​​​​បានត្រឡប់​​មក​​​ពី​​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ១​ឆ្នាំ​កន្លង​មក​នោះ​ ពេល​នេះ​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​ ពលការិនី​ម្នាក់​ឈ្មោះ កុយ លីដា បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២…

    Read More »
Back to top button
Close
Close