ព័ត៌មានជាភាសាខ្មែរ
-
យុវជនម្នាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជាប់កង់រថយន្ត
ភ្នំពេញ ៖ ខណៈពេលមេឃកំពុងតែរលឹម យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនពេក ហើយជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកជាប់កង់រថយន្ត VOLVO បើកបរដោយស្រ្តីជនជាតិស្បែកខ្មៅ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅចំណុចផ្លូវលេខ៤៣២ កែង៦១៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
Read More » -
បុរសជនជាតិវៀតណាមម្នាក់ស្រវឹងបើកម៉ូតូទៅបុកគូទរថយន្តកាមរីគូទស្វិតពេញទំហឹងបណ្តាលឱ្យដួលសន្លប់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១២ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក មានបុរសជនជាតិវៀតណាមម្នាក់បានបើកម៉ូតូទាំងក្នុងស្ថានភាពស្រវឹងជោកហើយ បត់ឆ្វេង ក៏ទៅបុកគូទរថយន្តកាមរីគូទស្វិតមួយគ្រឿងពេញទំហឹង បណ្តាលឱ្យដួលសន្លប់ ហើយត្រូវម្ចាស់រថយន្តជួយលើកដាក់ទៅលើចិញ្ចើមផ្លូវ ។
Read More » -
ក្រសួងទេសចរណ៍ចុះMOU ជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០១២ ក្រសួងទេសចរណ៍និងគណៈ កម្មាធិកា ជាតិវាយតម្លៃទីក្រុងស្អាតរួមទាំង សហភាពសហ ព័ន្ធយុវជនកម្ពុជា បានចុះហត្ថ លេខា លើអនុស្សារណៈយោគយល់គ្នា សំដៅបញ្រាបការយល់ដឹងរបស់ ប្អូនៗសិស្ស និស្សិតក្នុង កម្មវិធីទីក្រុងស្អាតផ្តើមចេញពីយុវជន ។
Read More » -
ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាមានកម្រិតខ្ពស់នៅឡើយ
ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្តីពីគ្រឿងស្រវឹង និង សុវត្ថិភាពភូមិ ឃុំ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅមជ្ឍមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC) លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១១ កន្លងទៅ បានបង្ហាញថា…
Read More » -
រាជរដ្ឋាភិបាលបញ្ជាក់អំពីកម្មវិធីសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១២ នេះឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នាពេលខាងមុខដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនិងជាប្រ ធាននោះលោកឧបនាយករដ្ឋ មន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើ សន្និសិទកាសែតដើម្បី បញ្ជាក់អំពីកម្មវិធីសំខាន់ៗមួយចំនួនទាក់ទងនឹងកិច្ចប្រជុំ កំពូលប្រជុំកំពូលអាស៊ាន ។
Read More » -
សប្បុរសជនផ្តល់អំណោយដល់កុមារីកំព្រាគ្មានទីពឹង
ភ្នំពេញ៖ ដោយមើលឃើញនូវការលំបាកទាំងជីវភាព និងពន្លឺនៃអនាគតរបស់កុមារីសនលេនីន រៀននៅ សាលាបឋមសិក្សាអ្នកឧកញាមហាភក្តីហ៊ុន នាង ទួលទំពូង ២សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះលោកឈៀង ប៊ុនហេង អាជីករលក់ ត្បូងមានតម្លៃនៅផ្សារទីរួមខេត្ត បាត់តំបន់បានផ្តល់ជាអំណោយកង់មួយ គ្រឿងនិងថវិកាមួយចំនួនទៀត ដល់កុមារីដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរទៅសិក្សានិងទិញសម្ភារៈសិក្សា។អំណោយ…
Read More » -
យុវជន ២នាក់ជិះម៉តូធុនធំមិនប្រយ័ត្នទៅបុករថយន្តឡង់គ្រីស័រពីក្រោយរបួសទាំងពីរនាក់
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១២នេះ វេលាម៉ោង៧ និ១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរ ដែលបង្កឡើង ដោយយុវជន ២នាក់ ជិះម៉ូតូធុនធំ ប្រយ័ត្នក៏ទៅបុករថយន្តឡង់គ្រីស័រ ពីក្រោយដែល បម្រុងបត់ចូល ភោជនីយដ្ឋានបឹងមាស បណ្តាល ឲ្យបោកក្បាលនឹងកញ្ចក់រថយន្ត តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា…
Read More » -
កម្ពុជា-ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅចុងសប្តាហ៍នេះ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ចេញ ផ្សាយ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា ប្រមុខ ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន នឹង ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅ អំឡុងចុងសប្តាហ៍នេះ។
Read More » -
ត្រូវ ជួយលើកស្ទួយ និងផ្តល់ឱកាសដល់កុមារី ក្នុងការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់
ដោយ ហេង នាង Cambodia News ខេត្តកណ្ដាល៖ “តាមពិតទៅ ខ្ញុំចង់រៀនបន្ត ដើម្បីបានធ្វើការល្អនឹងគេទៅថ្ងៃមុខ ហើយអាចជួយ លើកកម្ពស់ជីវភាពគ្រួសារផង ប៉ុន្តែដោយសារជីវភាពមិនសូវធូរធារ ខ្ញុំត្រូវតែឈប់រៀន” នេះជា សំដីម៉ាត់ៗរបស់កុមារីម្នាក់ដែលរស់នៅភូមិមួយ មិនឆ្ងាយពីរាជធានីភ្នំពេញឡើយ។
Read More » -
អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យនៅតាមផ្ទះជួលនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១២នេះ អាជ្ញាធរខណ្ឌសែនសុខបានចុះត្រួតពិនិត្យនៅតាមផ្ទះជួលនៅមុនពេលកិច្ចប្រជុំកំពូល អាស៊ានមកដល់ យ៉ាងហោចណាស់មានផ្ទះជួល រាប់រយបន្ទប់ ដែលមានទីតាំង ពីខាងក្រោយស្ថានីយ៍ ប្រេងតូតាល់ ស្ថិតក្នុង ភូមិទី១២ក្រុម ទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ចុះធ្វើរដ្ឋបាល ត្រួតពិនិត្យយ៉ាងយកចិត្តទុក្ខដាក់បំផុត។
Read More »