បុរស​ជន​ជា​តិ​វៀត​ណាម​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​​​កាម​រី​គូទ​ស្វិត​ពេញទំ​ហឹងប​ណ្តា​លឱ្យ​ដួ​ល​ស​ន្​លប់​​​​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១២ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក មានបុរសជនជាតិវៀតណាមម្នាក់បានបើកម៉ូតូទាំងក្នុងស្ថានភាពស្រវឹងជោកហើយ បត់ឆ្វេង ក៏ទៅបុកគូទរថយន្តកាមរីគូទស្វិតមួយគ្រឿងពេញទំហឹង បណ្តាលឱ្យដួលសន្លប់  ហើយត្រូវម្ចាស់រថយន្តជួយលើកដាក់ទៅលើចិញ្ចើមផ្លូវ ។

មុនពេលកើតហេតុគេឃើញបុរសជនជាតិវៀតណាមខាងលើ បានបើកម៉ូតូសង់៩៧ ពណ៌ខ្មៅ តាមបណ្តោយមហាវិថីម៉ៅសេទុងទាំងក្នុងស្ថានភាពស្រវឹងជោកពីជើង ទៅត្បូង ហើយបត់ឆ្វេងឡើងទៅផ្លូវកម្ពុជាក្រោមទៅបុកគូទរថយន្តកាមរីគូទស្វិត បើកដោយបុរសម្នាក់ដែរ កំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close