យុវជនម្នាក់ជិះម៉ូតូលឿនពេកចាប់​​ហ្វ្រាំងមិនទាន់ជ្រុល​​ទៅបុកជាប់​​កង់រថយន្ត

ភ្នំពេញ ៖ ខណៈពេលមេឃកំពុងតែរលឹម យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនពេក ហើយជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកជាប់កង់រថយន្ត VOLVO បើកបរដោយស្រ្តីជនជាតិស្បែកខ្មៅ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅចំណុចផ្លូវលេខ៤៣២ កែង៦១៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត VOLVO ពណ៌ទឹកប៊ិច បើកបរដោយស្រ្តីជនជាតិស្បែកខ្មៅ និងមានស្រ្តីជនជាតិខ្មែរម្នាក់រួមដំណើរជាមួយ បើកតាមផ្លូវលេខ៦១៧ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ តាមផ្លូវលេខ៤៣២ ពីលិចទកើត ខណៈមកដល់ចំណុចផ្លូវកែង ដោយម៉ូតូស្ថិនក្នុងល្បឿនលឿន ហើយមេឃកំពុងរលឹម ទើបបណ្តាលឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុកជាប់កង់រថយន្តមុខចំហៀងខាងឆ្វេង អ្នកបើកម៉ូតូរលាត់ដៃជើងតិចតួច ។

ហេតុការណ៍នេះ ធ្វើឲ្យមានអ្នកចោមរោមកុះករ ដោយសារតែជនជាតិបរទេសនោះ សូម្បីតែលោកនាយប៉ុស្តិ៍ ជាអ្នកបកប្រែហើយ នៅតែនិយាយមិនព្រមស្តាប់គ្នាទៀត ដឹងតែទាមទារសំណងជួសជុលរថយន្តរបស់គេវិញ។ ចុងក្រោយយុវជននោះបានទូរស័ព្ទហៅមិត្តភក្កិខ្ចីលុយ ដើម្បីសងការ ខូចខាតទៅជនជាតិបរទេសនោះ ទើបចប់រឿង។

ដោយ ៖ ហេង នាង

Related Articles

Back to top button
Close
Close