ព័ត៌មានជាភាសាខ្មែរ
-
រថយន្តទួរីសបុកម៉ូតូឆាលីជាប់ក្រោមកង់បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់
ភ្នំពេញ: រថយន្តទួរីសរបស់ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដេនគី (DENKI) បានបុកម៉ូតូឆាលីនៅផ្លូវខ្វែង កិនជាប់ក្រោមកង់រថយន្ត បណ្តាលឲ្យនារីអ្នកបើកម៉ូតូរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១០ និង ១០នាទី ព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១២ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
Read More » -
រថយន្តធុនធ្ងន់នៅតែបន្តធ្វើចរាចរចូលរាជធានីបើទោះបីជាមានការហាមឃាត់ពីសាលារាជធានីក៏ដោយ
ភ្នំពេញ ៖ រថយន្តធុនធ្ងន់ដឹកទំនិញគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរចូលរាជធានី ភ្នំពេញទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនខ្លាចនឹងសេចក្តីជូនដំណឹងរបស់ សាលារាជធានីបន្តិចណាឡើយ ទោះបីសេចក្តីជូនដំណឹងនោះត្រូវបានសាលារាជធានីធ្វើការផ្សព្វផ្សាយ ជាច្រើនលើកជាច្រើនសារយ៉ាងណាក្តី។
Read More » -
រថយន្តបែនដឹកខ្សាច់បើកទាក់ខ្សែកាបអុកទិចធ្លាក់មួយដុំកាត់ទទឹងផ្លូវ
ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី១៥ វិច្ឆិកា នៅមុខសណ្ឋាគារហូលីដេវីឡា តាមមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានរថយន្តបែនដឹកខ្សាច់ប្រភេទរថយន្តតូចដឹកខ្សាច់យកទៅទម្លាក់នៅ ក្នុងរ៉ារទេះភ្លើងរួចអត់ចុចបែនចុះក្រោមវិញ បើកទៅទាក់ខ្សែកាបអុកទិកដាច់មួយសំណុំធ្លាក់កាត់ទទឹងផ្លូវ ។ហេតុការណ៍នេះ ។
Read More » -
បុរសម្នាក់ស្រវឹងជិះម៉ូតូទៅបុកបង្គោលដងគោមដួលសន្លប់បែកមុខបែកមាត់
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុកបង្គោលដងគោមបំភ្លឺផ្លូវ បណ្តាលឲ្យដួលសន្លប់បែកមុខបែកមាត់ ហូរឈាមកក្លាក់ តែមិនព្រមឡើងរថយន្តសង្គ្រោះទៅព្យាបាលទេ សុខចិត្តឈរជូតឈាម ដោយខ្លួនឯងបន្តិច ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។
Read More » -
អ្នកបើកបរស្រវឹងដេញបុកគ្នាជ្រុលចង្កូតបុករបាំងដែកចែកទ្រូងផ្លូវអស់១០ផ្ទាំង
ភ្នំពេញ ៖ រថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងបើកបុករបាំងដែកចែកទ្រូងផ្លូវសហព័ន្ធរុស្ស៊ីចំនួន១០ផ្ទាំង តែអ្នកបើកបររថយន្តនេះ ប្រាប់ថាដោយសាររថយន្តម៉ាកស៊ី.អរ.វី ប្រដេញបុកកៀរទើបបង្កឲ្យមានគ្រោះថ្នាក់ដូច្នេះ។
Read More » -
នារីម្នាក់ខណៈកំពុងបើកម៉ូតូក៏ត្រូវម៉ូតូមួយទៀតបុកពេញទំហឹងបណ្ដាលអោយរងរបួសបាក់មេជើងចេញឆ្អឹងមកក្រៅ
ភ្នំពេញ ៖ នារីម្នាក់បើកម៉ូតូមកបញ្ជាក់សញ្ញាប័ត្រនៅសាលារាជធានី ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតដែលបើកយ៉ាងលឿនបុកពេញទំហឹង បណ្ដាលអោយ ដួលរងរបួសបាក់មេជើងម្ខាងចេញឆ្អឹងលៀនមក ក្រៅ ។
Read More » -
បុរសម្នាក់បើកឡានសេរីទំនើបទៅបុកម៉ូតូចំពីមុខបណ្តាលឲ្យយុវជនម្នាក់រងរបួសជាទម្ងន់
ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសជាទម្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើងដោយរថយន្តតូយ៉ូតាតាកូ ម៉ា ស៊េរីទំនើបមួយគ្រឿងបើកបញ្ច្រាសទិសគ្នាបុកចំពីមុខ។
Read More » -
កំពុងបើករថយន្តស្រាប់តែងងឹតមុខមួយប៉ប្រិចភ្នែកក៏បុករះរនាំង ដែកចែកទ្រូងផ្លូវបាក់រាបអស់៦ផ្ទាំង
ភ្នំពេញ ៖កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១២ នៅចំណុចខាងមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុ ខណ្ឌដូន ពេញ មានរថយន្តម៉ាកកូរ៉ូឡាពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2G-8030 បើកបរដោយឈ្មោះប្រាជ្ញ សុវុត្ថា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតវិទ្យាស្ថាន ជាតិគ្រប់គ្រង។
Read More » -
បុរសម្នាក់ចេញពីហូបការស្រវឹងបើករថយន្តបុករះរថយន្តចតស្ងៀមបន្តបន្ទាប់ខូចខាតជាច្រើនគ្រឿង
ភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅចំណុចមុខក្រុមហ៊ុនទឹកសុទ្ធម្កុដពេជ្រ ផ្លូវលេខ៨៨ ក្រុមទី១០ ភូមិ១០០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បុរសម្នាក់ពេលចេញពីហូបការនៅភោជនីយដ្ឋានពិភពថ្មីមានភាពស្រវឹង បានបើករថយន្តម៉ាកតាកូម៉ាចេញពីហាងបានបន្តិចក៏ជ្រុលបុករះរថយន្តចតស្ងៀមនៅតាម ចិញ្ចើមផ្លូវបណ្តាលអោយខូចខាត៤គ្រឿង ។
Read More » -
អ្នករស់ នៅ ជា មួយ មេរោគ អេដស៍ ជាង មួយម៉ឺន គ្រួសារនិងបាត់បង់ ការ គាំទ្រ ស្បៀង នៅចុងឆ្នាំនេះ
ដោយ ឈាវ អភិរ៉ា នៅប្រទេសកម្ពុជាយ៉ាងហោចណាស់ ក៏មានអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និង កុមារងាយរងគ្រោះជាងមួយម៉ឺនគ្រួសារផងដែរ កំពុងទទួលបាននូវការគាំទ្រពីកម្មវិធី ស្បៀង អាហារពិភពលោក តាមរយៈអង្គការខាណា និងអង្គការដៃគូ និងត្រូវបញ្ចប់ការគាំទ្រនាបំណាច់ ចុងឆ្នាំនេះ។
Read More »