បុរស​ម្នាក់​ចេញ​ពី​ហូប​ការ​ស្រវឹង​បើក​រថយន្ត​បុករះ​រថយន្ត​​​ចត​ស្ងៀម​បន្តប​ន្ទាប់​ខូច​ខាត​ជា​ច្រើន​គ្រឿង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅចំណុចមុខក្រុមហ៊ុនទឹកសុទ្ធម្កុដពេជ្រ ផ្លូវលេខ៨៨ ក្រុមទី១០ ភូមិ១០០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បុរសម្នាក់ពេលចេញពីហូបការនៅភោជនីយដ្ឋានពិភពថ្មីមានភាពស្រវឹង បានបើករថយន្តម៉ាកតាកូម៉ាចេញពីហាងបានបន្តិចក៏ជ្រុលបុករះរថយន្តចតស្ងៀមនៅតាម ចិញ្ចើមផ្លូវបណ្តាលអោយខូចខាត៤គ្រឿង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់អាយុជាង៣០ឆ្នាំបានចេញពីហូបការគេនៅភោជនីយដ្ឋាន ពិភពថ្មី ដោយទំនងជាមានភាពស្រវឹង ក៏បានបើករថយន្តម៉ាកតូ យូតា តាកូម៉ាពណ៌ក្រហម១បាំងកន្លះពាក់ស្លាកលេខភ្នំពេញ2T-2541បើក ចេញពីកន្លែងចតទិសដៅពីកើតមកលិចតាមផ្លូវលេខ៨៨ ស្រាប់តែរេចង្កូតមកខាងស្តាំដៃបុករះរថយន្តទី១ម៉ាកតូយូតា ថៃហ្គ័រ ទី២-រថយន្តម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ទី៣-ម៉ូតូC100កូរ៉េ ពណ៌ក្រហម និងទី៤បុករថយន្តកូរ៉េដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនទឹកសុទ្ធម្កុដ ពេជ្រ ធ្វើអោយរថយន្តកូរ៉េនោះជ្រុលក្បាលទៅបុកផ្ទប់និងបង្គោលដែកបន្ត ទៀត។

សំណាងល្អនៅក្នុងហេតុការណ៍នោះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍អោយប៉ូលិសចរាចរក្រុង ចុះមកយកយានយន្តដែលរងការខូចខាតទាំងនោះទៅរក្សាទុករង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close