បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ដង​គោម​ដួល​សន្លប់​​​បែក​មុខ​បែក​មាត់​

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុកបង្គោលដងគោមបំភ្លឺផ្លូវ បណ្តាលឲ្យដួលសន្លប់បែកមុខបែកមាត់ ហូរឈាមកក្លាក់ តែមិនព្រមឡើងរថយន្តសង្គ្រោះទៅព្យាបាលទេ សុខចិត្តឈរជូតឈាម ដោយខ្លួនឯងបន្តិច ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង២៥ នាទីយប់ថ្ងៃទី១៥ វិច្ឆិកា នៅចំណុចមុខហាងលក់គ្រឿងជួសជុលម៉ាស៊ីនរថយន្ត តុង ទេពផន តាមផ្លូវទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា បុរសម្នាក់នេះ ស្រវឹងជោកជាំជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ តាមផ្លូវទេពផន ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ បានជិះទៅបុកបង្គោលដងគោមបំភ្លឺផ្លូវ ធ្វើឲ្យដួលសន្លប់បែកមុខបែកមាត់ របួសធ្ងន់គួរសមដែរ រីឯម៉ូតូខូចខាតយ៉ាងដំណំ បន្ទាប់មកបុរសនោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close