យុវជន ២នាក់​ជិះ​ម៉តូ​ធុន​ធំ​មិន​ប្រយ័ត្ន​ទៅ​បុក​​​រថយន្ត​ឡង់គ្រីស័រ​ពី​ក្រោយ​របួស​​​​​ទាំង​ពីរ​នាក់

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១២នេះ វេលាម៉ោង៧ និ១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរ ដែលបង្កឡើង ដោយយុវជន ២នាក់ ជិះម៉ូតូធុនធំ ប្រយ័ត្នក៏ទៅបុករថយន្តឡង់គ្រីស័រ ពីក្រោយដែល បម្រុងបត់ចូល ភោជនីយដ្ឋានបឹងមាស បណ្តាល ឲ្យបោកក្បាលនឹងកញ្ចក់រថយន្ត តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ  ។

តាមការឲ្យដឹងពីមន្រ្តីនគរបាលមូលដ្ឋានថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ឈ្មោះ ឈាង សុខណាត អាយុ២៦ឆ្នាំ ជានិស្សិតកសិកម្មព្រែកលៀប មានស្រុក កំណើតនៅភូមិព្រែកចាក់ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបញ្ជូនទៅព្យាបាលនៅគ្លីនិកនៅក្បែរនោះ។ចំណែកជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ធឿប អាយុ២៥ឆ្នាំ រៀនជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ត្រូវបានដឹកបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រ  ជិះស្របគ្នាជាមួយម៉ូតូធុនធំ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ ជិះគ្នា ២នាក់ ក្នុងទិសដៅស្របគ្នាខណៈនោះគេឃើញរថយន្តឡង់គ្រីស័របាន បត់ឆ្វេងបម្រុងចូលភោជនីយបឹងមាស ស្រាប់តែម៉ូតូជិះលឿនពេកចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយរថយន្តបណ្តាលឲ្យដួលបោកនឹងកញ្ចក់រថយន្តរង របួសធ្ងន់ទាំងពីរនាក់ តែម្តងទៅ។

គួបញ្ជាក់ថារថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបាននគរបាល ចរាចរណ៍យកទៅរក្សាទុក ដើម្បីឲ្យភាគីទាំងពីរចូលខ្លួនធ្វើការ ដោះស្រាយ ៕

ដោយ៖ភារុណ

Related Articles

Back to top button
Close
Close