ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ហាង​លក់​សម្ភារៈ​បោះ​ពុម្ភ និង​ក្រដាស​មួយ​ក​ន្លែង​ត្រូវ​ចោរ​ចូល​ប្លន់​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃទី​៣ ខែ​មករា ម្ចាស់​ហាង​លក់​សម្ភារៈ​បោះ​ពុ​ម្ភ និង​ក្រដាស​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ ថា សូ​ពៅ ស្ថិតនៅ​ផ្ទះ​លេខ​38c ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់​ចូល​ធ្វើ​សកម្មភាព​ប្លន់​យក​ គ្រឿងអលង្ការ​អស់​មួយ​ចំនួន​ធំ។

    Read More »
  • យុវ​ជន​ពីរ​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​បណ្តាល​ឲ្យ​បាក់​ជើង​ម្នាក់​

    ភ្នំពេញ៖ កាលពី​រាត្រី ថ្ងៃទី០២ ​មករា ​២០១២ វេលា​ម៉ោង ៧:៣០ នាទី យុវជន​ពីរនាក់​​​បាន​បើក​​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត ១ គ្រឿង​​ពេញទំហឹង បណ្តាល​រងរបួស​ធ្ងន់​​​បាក់ជើង​ ខាងស្តាំ​ម្ខាង និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ស្ថិត​នៅមុខ​ផ្សារ​ហេង​លី​ផ្លូវ២៧១ សង្កាត់​ទឹកល្អក់ ទី៣ ខណ្ឌទួលគោក។

    Read More »
  • លោក ហ៊ុន សែន៖ បើ​ពុំ​មាន​ថ្ងៃ​៧​មករា​ ទេ​យើង​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​

    ប៉ៃលិន៖  ថ្លែងនៅក្នុងពិធី​សម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣ ​មករា ​២០១៣នេះ ​លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រសិន​បើពុំមានថ្ងៃ៧ មករាទេក៏ពុំមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារី ហើយក៏ពុំមាន​ អ្វីៗ​សព្វគ្រប់រហូតមកដល់សព្វថ្ងៃនេះដែរ។

    Read More »
  • រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ខូច​ខាត​ផ្នែក​ខាង​មុខ​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣ ខែ​មករា មាន​​​រថយន្ត​​មួយ​គ្រឿង​ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​កាង​ដែក​ចំពាក់​កណ្ដាល ​រថយន្ត​បាញ់​បេតុង​ធុន​ធំ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រថយន្ត​​ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន​។

    Read More »
  • ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​២ ខែ​មករា ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ទៅ​បុក​រថយន្ត​មែក​សឺ​ដេ​ស ខណៈ​ពេលដែល​រថយន្តកំពុង​បើកបរ ​ហើយបត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​១៥៤ដែល​ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ចំណុច​ស្តុ​ប​រោងកុន​លុច ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​។

    Read More »
  • ហាង​លក់​សម្ភារៈ​កូន​ក្មេង​មួយ​ក​ន្លែង​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​

    ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី​ថ្ងៃត្រង់ ទី​០៣ ខែ​មករា  អគ្គិភ័យ​កំពុង​ឆាបឆេះ​ហាង​លក់​សម្ភារៈ​កូនក្មេង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

    Read More »
  • បាញ់​ប្លន់​​អាជី​វក​រ​បញ្ចាំ​ទ្រព្យ​សម្បត្តិ​នៅ​កា​ស៊ី​ណូ​ណា​ហ្កា​​យកកា​បូ​បលុ​យ​ជាង ១​ម៉ឺន​ដុល្លារ

    ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ និង ១០ នាទី​យប់​ថ្ងៃទី ០២ ខែមករា​ អាជីវករ​ម្នាក់​បាន​រង​របួស​ដោយ​​សារ​ក្រុមចោរប្លន់​ ប្រដាប់អាវុធ បាញ់​រ​ប្លន់​យក​កាបូប​ប្រាក់ សរុប​ជា​ទឹកប្រាក់​អស់​ជិត ៣ ម៉ឺន​ដុល្លារ ស្ថិត​ន​ចំណុច​មុខផ្ទះ​លេខ ៧៨ ផ្លូវ​បេតុង ក្រុមទី ១២…

    Read More »
  • បើក​រថ​យន្ត​ប្រ​ដេញ​គ្នា​ជ្រុល​ចង្កូត​បុក​ដង​ទង់​ជាតិ​បាក់​អស់​បួន​ដើម​​

    ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​មករា ​មាន​រថយន្ត​មួយ​គ្រឿង​បាន​បោះពួយ​ទៅ​បុក​ដងទង់​ជាតិ​ចំនួន​បួន​ដើម​ បណ្ដាល​ឲ្យ​បាក់ ដែល​គេ​ដាក់​នៅ​លើ​សួន​ខាងកើត រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ ជួន​ណាត  នៅ​តាម​បណ្ដោយ​ផ្លូវ​មុខ​រដ្ឋសភា​ថ្មី ស្ថិត​ក្នុង​សង្កាត់​ទ​ន្ល​បាសាក់ ខណ្ឌ​ចំការមន។

    Read More »
  • កម្ពុជា-ថៃ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៣​នេះ​ ប្រមុខការទូតកម្ពុជា និង​ថៃ​​បាន​ថ្លែង​អះ​អាង​រួម​គ្នា​សា​ជា​ថ្មី​អំពី​ការ​ បន្ត​រក្សា​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​ប្រទេស​ជាតិ​ខាង​ទាំង​ពីរ​ឱ្យ​ កាន់​តែ​ប្រសើរ​ថែម​ទៀត​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​មាន​រឿង​ក្តី​ក្តាំ​គ្នា ​នៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ ព្រះវិហារ​ក៏​ដោយ។

    Read More »
  • ​ចោរ​ស្លៀក​ពាក់​ជា​សិ​ស្ស​សា​លា​ចូ​ល​ប្លន់​ដល់​ក្នុង​ផ្ទះ​ទាំង​ថ្ងៃ​

    ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២ ខែមករា​ ក្រុមចោរមាន​គ្នា០៤​នាក់​ ស្ថិតក្នុងសំលៀកបំពាក់ជាសិស្ស ជិះម៉ូតូ០២គ្រឿង ​បានចូលទៅ​ធ្វើ​សកម្មភាព​ប្លន់​ក្នុងផ្ទះ​ មួយ​ ​ យកបានកាបូប​មួយក្នុងនោះមាន ប្រាក់ដុល្លារចំនួន៥០០ និងប្រាក់ រៀលជាងមួយ​ លានរៀល។ ស្ថិត​នៅចំណុចផ្ទះជួលមួយស្ថិតក្នុងក្រុមទី៤ ផ្លូវបេតុងលេខ១០៧៤ ភូមិ ពោង​ពាយ សង្កាត់ភ្នំពេញថ្មី…

    Read More »
Back to top button
Close
Close