បាញ់​ប្លន់​​អាជី​វក​រ​បញ្ចាំ​ទ្រព្យ​សម្បត្តិ​នៅ​កា​ស៊ី​ណូ​ណា​ហ្កា​​យកកា​បូ​បលុ​យ​ជាង ១​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ និង ១០ នាទី​យប់​ថ្ងៃទី ០២ ខែមករា​ អាជីវករ​ម្នាក់​បាន​រង​របួស​ដោយ​​សារ​ក្រុមចោរប្លន់​ ប្រដាប់អាវុធ បាញ់​រ​ប្លន់​យក​កាបូប​ប្រាក់ សរុប​ជា​ទឹកប្រាក់​អស់​ជិត ៣ ម៉ឺន​ដុល្លារ ស្ថិត​ន​ចំណុច​មុខផ្ទះ​លេខ ៧៨ ផ្លូវ​បេតុង ក្រុមទី ១២ ភូមិ​ព្រែក​តា​គង់ ៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

​អាជីវករ​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើនេះ​ឈ្មោះ សយ គ​ន្ធា ភេទ​ស្រី​អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​និង​មានមុខរ​បរជា​អ្នករកស៊ី​ទទួល​បញ្ចាំ​ ទ្រព្យសម្បត្តិ​នៅកា​ស៊ី​ណូ​ណា​ហ្កា ។ មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បានធ្វើ​ដំណើរ​ចេញ​កន្លែង​ប្រកប​អាជីវ​កម្ម ត្រឡប់មក​លំនៅឋាន​ដោយ​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស 330 ពណ៌​ស លុះ​ពេលមក​ ដល់​មុខ​លំនៅឋាន ក៏​ឈប់​រថយន្ត​បំណង​បើក​ចូល​ផ្ទះ ដែល​ខណៈនោះ​ស្ត្រី​ឈ្មោះ សយ គ​ន្ធា បាន​ចុះ​ពី​រថយន្ត​ជួយ រឺ​យែ រថយន្ត​ប្តី ស្របពេលនោះ​ក៏មាន​ជនប្រដាប់​អាវុធ​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០០៨ មួយគ្រឿង មក​ធ្វើ​សកម្មភាព​​ភ្ជង់​បាញ់ប្រហារ​ចំនួន ២ គ្រាប់ បណ្តាល​ឲ្យ​គ្រាប់កាំភ្លើង​ត្រូវ​ជើង​ជង្គង់​ខាងស្តាំ​របស់​ស្ត្រី​ឈ្មោះ សយ គ​ន្ធា រងរបួស​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ទាំងយប់ ។

ចំពោះ​ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ចោរប្លន់​ខាងលើនេះ ដើម្បី​តាម​ចាប់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕ ​

ដោយ៖ ហេង នាង​

1430_DSC00041

1430_02012013961

Related Articles

Back to top button
Close
Close