រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ខូច​ខាត​ផ្នែក​ខាង​មុខ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣ ខែ​មករា មាន​​​រថយន្ត​​មួយ​គ្រឿង​ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​កាង​ដែក​ចំពាក់​កណ្ដាល ​រថយន្ត​បាញ់​បេតុង​ធុន​ធំ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រថយន្ត​​ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន​។

មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយ​គ្រឿង ម៉ាក​ISUSU ពណ៌​ស​លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​5A-0491 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​ពេល​មកដល់​ចំណុច​ផ្លូវ​កែង​លេខ​១០៥​បំ​រុង​ នឹង​បត់​ស្ដាំ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-8377​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​ពេលនោះ​រថយន្ត​កាម​រី ​ឆ្លាម​ចាប់​ហ្វ្រាំ​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​កាង​ដែក​ចំពាក់​កណ្ដាល​រថយន្ត ​បាញ់​បេតុង​ធុន​ធំ​នោះ បណ្ដាល​ឲ្យ​រថយន្ត​កាម​រី​ឆ្លាម ធ្លាក់​កាង​ខាងមុខ​និង​បែក​ស្តុ​ប ។ ក្នុង​ហេតុការណ៍​នេះ មិន​មាន​នរណា​ម្នាក់​បាន​រង​របួស​ឡើយ​។

​ក្រោយពេល​កើតហេតុ​គេ​ឃើញ​ភាគី​ខាង​រថយន្ត​បាញ់​បេតុង​ធុន​ធំ នោះ​សង​ថ្លៃ​ខូចខាត​ទៅ​ឲ្យ​រថយន្ត​កាម​រី​ឆ្លាម​ដោយ​យក​ទៅ​ជួសជុល​ឲ្យ​ ដើម្បី​ដោះស្រាយ​បញ្ហា​៕ ​

1434_DSC00024

1434_DSC00028

Related Articles

Back to top button
Close
Close