សមត្ថកិច្ច​បង្ហាញមុខ​ឃាតករ​ដែល​ចាក់​សម្លាប់​យុវជន​ម្នា​ក់នៅ​ក្រុង​តាខ្មៅ​

 

សារព័ត៌មាន​ Cambodia News/

កណ្តាល​ (០៣ កក្កដា ២០១៧) ៖ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល បាន​បង្ហាញមុខ​ជនសង្ស័យ​ដែលជា​ឃាតករ​សម្លាប់​ជនរងគ្រោះ​នៅ​ក្រុង​តាខ្មៅ ខណៈដែល​ករណី​ឃាតកម្ម​ចាក់​សម្លាប់​យុវជន​ម្នាក់​នោះ ធ្វើឡើង​នៅក្នុង​បន្ទប់ទឹក​ផ្ទះល្វែង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា មានឈ្មោះ ខា ស្នាក់នៅ​កន្លែងកើតហេតុ ហើយ​មាន​ស្រុកកំណើត នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

គួរ​បញ្ញាក់ថា ករណី​ឃាត​កម្មនេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៥ និង​១៥​នាទី​រសៀល​ថ្ងៃទី​០២ ខែកក្កដា​នេះ ដោយ​ដំបូង​ឡើយ​ជនល្មើស បាន​ចូលក្នុង​បន្ទប់ទឹក ហើយ​ចេញ​វិញ​ដោយ​និយាយថា បន្ទប់ទឹក​ស្ទះ​ឲ្យ​យុវជន​រងគ្រោះ​ចូលទៅ​មើល ស្រាប់តែ​ចូលក្នុង​បន្ទប់ទឹក ឮ​សំឡេង​ប្រតាយប្រតប់​ក្នុង​បន្ទប់ទឹក រួច​ជនល្មើស​ក៏​ចេញពី​បន្ទប់​មកវិញ ហើយ​ប្រាប់​យុវជន​ជា​សាក្សី​ថា ជនរងគ្រោះ​ដួល​បោក​ក្បាល បែក​ឈាម​យក​ក្រណាត់​ជូន​ឲ្យ​គេ​ផង ដោយ​ដៃ​របស់ ជនល្មើស​មាន​ជាប់​នឹង​កាំបិត​ផងដែរ​។ ឃើញបែបនេះ យុវជន​ដែលជា​សាក្សី បាន​រត់​ចេញពី​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ជូន​សមត្ថកិច្ច​៕

5

Related Articles

Back to top button
Close
Close