អ្នក​​រត់​​ម៉ូតូ​​ឌុប​​ម្នាក់​​ក្អក​​ធ្លាក់​​ឈាម​​រហូត​​ដាច់​​ខ្យល់​​ស្លាប់​​

ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែធ្នូ​ មាន​ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារ តែគេឃើញបុរសអ្នករត់ម៉ូតូឌុបម្នាក់ ក្អក​ធ្លាក់ឈាម ហើយស្លាប់បាត់បង់ជីវិត ភ្លាមៗនៅលើខឿនចិញ្ចើមផ្លូវមុខមន្ទីរពេទ្យ ជប៉ុន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា អ្នករត់ម៉ូតូឌុបម្នាក់នេះ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ហើយរត់ឌុប នៅចំណុចខាងលើ ហើយស្នាក់នៅតាម សំយ៉ាបផ្ទះប្រជាពលរដ្ឋ ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានទៅទិញទឹកក្រឡុក យកមកហូប តែមិនទាន់បានហូបផង ស្រាប់តែចាប់ផ្តើមក្អកជាប់គ្នាខ្លាំងរហូតដល់ធ្លាក់ឈាមហើយស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។

មន្រ្តីនគរបាល មូលដ្ឋានបានឲដឹងថា អ្នករត់ម៉ូតូឌុបដែលស្លាប់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយមានអាយុប្រហែលជាង៤០ឆ្នាំ សម្បុរស ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងស្លៀកខោជើងវែងពណ៌ខ្លាញ់ក្តាម នៅជាប់នឹងខ្លួន​មាន​លុយ៨ម៉ឺនរៀល ។

ក្រោយពេលកើតហេតុ គេឃើញអាជ្ញាធរសង្កាត់ស្រះចក ជួយអន្តរាគមន៍ រករថយន្តដឹកសព យកទៅរក្សាទុកនៅវត្តទួលសង្កែ បើបងប្អូនប្រជាពលរដ្ឋណា ដែលមានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមទៅពិនិត្យមើលនៅវត្តទួល៕

​ដោយ៖ ហេង នាង​

Hong-0361

Related Articles

Back to top button
Close
Close