រូប​សំ​ណាក ​សម្តេច​ឪ​ នឹង​ចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់​ៗ ​

S-010ភ្នំពេញ៖ ​បន្ទាប់​ពី​បញ្ចប់​ពិធី​ សម្ពោធ​ស្តូប​អ្នក​កា​សែត​ ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ទសវត្សរ៍​ទី​៧០​ នៅ​​ល្ងាច​ថ្ងៃ​ទី​៦ ​ខែ​មករា​ លោក​ ខៀវ​ កាញា​រីទ្ធ​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ ឲ្យ​ដឹង​ថា ​ការ​​សាង​​សង់​​រូប​​សំ​​ណាក​អតីត​ព្រះម​ហាវី​រក្សត្រ​ ព្រះ​ករុ ណា ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ នឹង​លេច​ចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់​ៗ​ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ សីហមុនី​ ធ្វើ​ការ ​សម្រេច​​ព្រះ​រាជហ​ទ័យ​។

​លោក ​ខៀវ​ កាញារីទ្ធ​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​ថា ​«ចាប់​ ផ្តើម​​នៅ​​ពេល​​ព្រះ​​មហាក្ស​ត្រស​ម្រេច​ ព្រោះ​ឥឡូវ​យើងមា​នរូប​ច្រើន​បែប ​ដែល​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ ហើយ​ព្រះ ​មហាក្សត្រ ​នឹង​ធ្វើកា​រសម្រេច​»។

​លោក​បន្ត​ថា ​នឹង​ធ្វើកា​រសាង​សង់​រូប​សំណាក​នៅ​ជិត​វិមាន​ឯករាជ្យ ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល ​ដល់​គណៈ​ប្រតិភូ​ បរទេស​ ព្រោះ​គណៈ​ប្រតិ​ភូ​ជា​ន់​ខ្ពស់​ចូល​ដាក់​កម្រង​ផ្កា​ច្រើន​ នៅ​វិមាន​ឯក​រាជ្យ ​ហើយ​បន្ទាប់​ពី​នោះ ​អាច​អញ្ចើញ ​ពួក​គេ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ព្រះ​ភក្រ្តរ​បស់​ព្រះ​អង្គ​តែ​ម្តង​៕

 

Related Articles

Back to top button
Close
Close