ជន​សង្ស័យ​ម្នាក់​កាច់​កម៉ូតូ ​មិន​បាន​សម្រេច​ ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​

Cambodia News

ភ្នំ​ពេញ៖ កាល​ពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែមីនា ​ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ដេញចាប់ បានភ្លាមៗ បន្ទាប់​ពី​បក្ខ​ពួក​របស់គេម្នាក់ បានធ្វើសកម្មភាព កាច់សោកម៉ូតូ របស់គេមិនបានសម្រេចស្ថិតនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។

នគរបាលបាន ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ រុន រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់​នៅ​ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ពណ៌សេរីឆ្នាំ២០១៣ពាក់ស្លាកលេខ ភ្នំពេញ 1BT-7920 និងបក្ខពួក របស់គេម្នាក់ទៀតពុំ ត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ រត់គេចខ្លួនបាត់។

ចំណែក ជនរងគ្រោះមាន ឈ្មោះ ហ៊ត តេងលី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខ របរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ តាកែវ 1E-1686 ។

មុនពេលកើតហេតុ​​ ជនរងគ្រោះបានប្រាសខ្លួនមួយបន្តិច នៅក្នុងផ្ទះជួល​ ​ស្រាប់តែ ឮសំឡេងគេកាច់សោក ម៉ូតូអើតតាមបង្អួចមើល ក៏​ឃើញ​ជនសង្ស័យម្នាក់ នៅក្បែរម៉ូតូរបស់ខ្លួន ពេលនោះរួបគេបានស្រែក ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ ទៅហក់ឡើងម៉ូតូ របស់​គ្នា​គេ​ដែល បញ្ឆេះចាំនៅក្បែរនោះ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើល នគរបាលប៉ុស្តិ៍គោលដៅនៅក្បែរនោះបាន ជួយ​ធ្វើ​អន្ត​រាគ​មន៍​ដេញ​តាម​បន្តិច ​ជនសង្ស័យក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួនទាំងពីរនាក់ ប៉ុន្តែរត់បានបន្តិច ក៏ត្រូវនគរបាលដេញតាមឃាត់ខ្លួនបានម្នាក់ ប្រគល់​ទៅ​ឲ្យប៉ុស្តិ៍នគរបាលចោមចៅ។

ជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីស្រាវជ្រាវបន្ត ដើម្បី​ឲ្យ​ដឹង​ថា​តើ​ជន​សង្ស័យ​រូប​នេះ​ជា​ជន​រង​គ្រោះ​ ឬមួយជាបក្ខពួកចោរកាច់សោកម៉ូតូ៕ ហេង នាង

89

 

Related Articles

Back to top button
Close
Close