ជន​សង្ស័យ​ពីរ​នាក់​ មាន​ម្នាក់​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សន្ធរ​ម៉ុក​ ត្រូវ​នគរ​បាល​ដេញ​ចាប់​បាន​ភ្លាមៗ​​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង០៥នាទី ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥៨៤ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក ជនសង្ស័យចំនួនពីរនាក់ ក្នុង នោះម្នាក់ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ សន្ធរម៉ុក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ដេញចាប់បាន ភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរនៅម្ដុំស្ពាន អាកាស៧មករា រួចហើយជិះគេចខ្លួនបន្ដទៅ បុកអ្នកធ្វើដំណើរតាមផ្លូវ។

ជនសង្ស័យទាំងពីរនាក់ ១ឈ្មោះផាន់ ភារម្យ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក និងទី២ព្រំ សុធារិទ្ធ អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះពុធ  សុភក្ដ្រ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ មានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌទួលគោក បានឱ្យដឹងថា នៅវេលា ម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌ក្រហមមួយគ្រឿង លុះដល់ចំណុចស្ពានអាកាស៧មកក៏ធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបាន សម្រេច ហើយជិះម៉ូតូគេចខ្លួន រហូតទៅដល់ក្រោយផ្សារទួលគោក ក៏បុកជាមួយម៉ូតូប្រជាពលរដ្ឋ ហើយទុក ម៉ូតូចោល បន្ដរត់គេចទៅផ្ទះរបស់គេ នៅម្ដុំ នោះ ប៉ុន្ដែត្រូវបាន នគរបាលព្រហ្មទណ្ឌចាប់ ខ្លួនតែម្ដង ។

មន្ដ្រីនគរបាលបានបន្ដថា ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ហេង នាង

ជនសង្ស័យទាំងពីរនាក់ដែលត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកដេញចាប់ខ្លួនបានភ្លាមៗ (រូប dap)។

Related Articles

Back to top button
Close
Close