​សម្ដេច​​តេជោ ​ជំ​រុញ​​ឲ្យ​​សិស្សា​​នុសិស្ស​​ខិត​​ខំ​រៀ​ន​​សូត្រ​​

សារព័ត៌មាន​​​ Cambodia News/

ក្នុងគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារ ​បន្ទាប់​ពី​បាន​ចុះ​ជួប​សួរ​សុខ​ទុក្ខ​បង​ប្អូន​អាជីវ​ករ​នៅ​ផ្សារ​សាមគ្គី ​ក្រុង​ក្រចេះ​រួច​មក ព្រម​ទាំង​បាន​ចុះ​ដោះ​ស្រាយ​បញ្ហា​តូប​ផ្សារ​ជូន​ដល់​បង​ប្អូន​អ្នក​លក់​ ដូរ​នៅ​ផ្សា​អូរ​ឬ​ស្សីក្រចេះបានចប់សព្វគ្រប់ហើយ ខ្ញុំបានបន្តដំណើរតាមផ្លូវ និង​បាន​ចុះ​ជួប​សំណេះ​សំណាលជាមួយក្មួយៗសិស្សានុសិស្សនៅសាលាបថម និង​អនុវិទ្យា​ល័យ​ក្រចេះ​ក្រុង ក្នុងខេត្តក្រចេះ។

ទោះបីហត់នឿយប៉ុណ្ណា នៅពេលបានជួបមុខកូនក្មួយគឺពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានចុះ ពិនិត្យ​សមិទ្ឋ​ផល​សាលា​រៀន​និង​បាន​ស្តាប់​របាយ​ការ​ដោយ​ផ្ទាល់​ ពីក្មួយៗនិងលោកគ្រូអ្នកគ្រូនៅទីនេះ។

ខ្ញុំសូមកោតសរសើរចំពោះការរីកចម្រើនវិស័យអប់រំរបស់យើងតាំងពីទីក្រុងដល់តាមបណ្តាខេត្ត។ ដោយ​សារកំណើនសិស្ស និង​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​នូវ​អាគារ​សិក្សា​បន្ថែម ខ្ញុំនិងសប្បុរសជនមួយចំនួន បានសម្រេចចិត្តធ្វើអំណោយសាលារៀនថ្មីមួយខ្នងមាន ៣ ជាន់ ស្មើនឹង ៤៨ បន្ទប់​ជូន​ដល់​កូន​ក្មួយ​សិស្សា​នុសិស្ស​នៅ​ទី​នេះ។

ខ្ញុំធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាងកាលពីខ្ញុំនៅវ័យកុមារក្នុងពេលដែលស្រុកយើងមានសង្រ្គាម។ ពេលនោះឱកាសនៃការសិក្សាគឺគ្មានទេ មាន​តែ​ការ​រត់​លូន​គេចពីគ្រាប់កាំភ្លើង។ នៅពេលដែលខ្ញុំមាន ឱកាស គឺខ្ញុំមិនអោយកូនខ្មែរអត់សាលារៀនឡើយ។ សូមក្មួយៗបន្តខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាកូនល្អ និងធនធានល្អរបស់ប្រទេសជាតិ និងដើម្បីអនាគតល្អរបស់ក្មួយៗផ្ទាល់» ៕

2

 

 

Related Articles

Back to top button
Close
Close