ព័ត៌មានជាភាសាខ្មែរ
-
រថយន្តឡិចស៊ីស បើកបុកម៉ូតូ របួសធ្ងន់ ៤នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ បុរស៤នាក់ជិះម៉ូតូមួគ្រឿង ត្រូវរថយន្តបុក មុខផ្ទះលេខ៤៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្ដាលឲ្យបុរស៤នាក់ ដែលជិះម៉ូតូ ខ្លះបាក់ដៃ ខ្លះបាក់ជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងអស់។
Read More » -
រថយន្តពីរគ្រឿងបុកគ្នារងរបួសធ្ងន់ស្រាល ៧នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤និង១០នាទីទាបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង រួញក្បាលជាប់គ្នា នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្រុមទី១ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ។
Read More » -
យុវជនបីនាក់ត្រូវសមត្ថកិច្ចចាប់បាននៅក្នុងផ្ទះសំណាក់
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ២១ ខែកុម្ភៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរផ្លូវភេទនិងការពារ អនិតិជនបានចុះបង្ក្រាបក្រុមយុវជនបីនាក់ បានធ្វើសកម្មភាពនាំនារីម្នាក់ចូលរួមភេទនៅក្នុងផ្ទះសំណាក់ ហង្សពេជ្រ មានទីតាំងស្ថិតនៅផ្ទះលេខ ១០៥ ផ្លូវ ៣១០ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
Read More » -
រថយន្តបុកម៉ូតូ របួសធ្ងន់ម្នាក់ រថយន្តគាបជាប់ម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿង បើកបុកគ្នាពេញទំហឹង នៅចំណុចមុខវត្តសន្សំកុសល តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែក ម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ។
Read More » -
ស្ត្រីម្នាក់ រៀនបើករថយន្ត ជ្រុលបុកកន្លែងលក់សាច់អាំង
ភ្នំពេញ៖ កាលពីវេលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ម៉ូតូស្កូបពីមួយគ្រឿង និងទីតាំងលក់មឹកអាំង បង្គាអាំង និងសាច់គោអាំងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត កែងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រងការខូចខាតយ៉ាងដំណំ ខណៈស្ត្រីម្នាក់ រៀនបើករថយន្តជ្រុលល្បឿនទៅបុក។
Read More » -
រថយន្តបត់ឆ្លងផ្លូវ ម៉ូតូបើកលឿនជ្រុលទៅបុករងរបួសបាក់ភ្លៅពីរនាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ រថយន្តមួយគ្រឿង បើកបត់ឆ្លងផ្លូវ ជិតផុតក៏ត្រូវម៉ូតូមួយគ្រឿង បើកលឿនជ្រុលទៅបុកពេញទំហឹង ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ័សែនជ័យ បណ្តាលឲ្យដួលបោកអូស ប្រហែល ជិត១០ម៉ែត្របណ្តាលឲ្យ អ្នកបើកបរម៉ូតូពីរនាក់ រងរបួសបាក់ភ្លៅខាងឆ្វេង ទាំងអស់គ្នា។
Read More » -
ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ គ្រុនផ្តាសាយបក្សី
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបរិច្ចាគឈាម របស់និស្សិតនៅសកល វិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង នៅថ្ងៃទី២១ កុម្ភៈ ២០១៣ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ឲ្យធ្វើការប្រុងប្រយ័ត្ន ខ្ពស់ចំពោះការ…
Read More » -
រថយន្តពីរគ្រឿងបុកគ្នាន រងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ រថយន្ដ កាមរីស៊េរី៩៥ មួយគ្រឿង និងរថយន្ដកាមរី បាឡែន បានបុកគ្នាពេញមួយទំហឹង តាមបណ្ដោយផ្លូវលេខ៩០ ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង និង ធ្វើឱ្យភាគីទាំងពីរជាម្ចាស់រថយន្ដរងរបួស ស្រាល ។
Read More » -
រថយន្តមួយគ្រឿង បើកបុកស្តូបវិញ្ញាណក្ខន្ធវិរបុរសនៅវិមានឯករាជ្យ
ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ រថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្ដោយវិថីព្រះនរោត្តម ស្រាប់តែរេចង្កូត បុកស្តូបវិញ្ញាណក្ខន្ធវិរបុរស នៅវិមានឯករាជ្យពេញទំហឹង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
Read More » -
បើករថយន្ត ថយក្រោយជ្រុលទៅបុកម៉ូតូកង់បី នឹងផ្ទះអ្នកធ្វើក្រចក រងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២១ ខែកុម្ភៈ ស្ត្រីម្នាក់ ខណៈពេលកំពុងបើករថយន្តរយ៉ែថយក្រោយ ចេញពីលំនៅឋាន ស្រាប់តែជាប់ចង្កូតទៅបុកម៉ូតូកង់បីដែលនៅពីក្រោយបណ្ដាលឲ្យ ក្រឡាប់ ហើយរថយន្តជ្រុលចូលទៅបុកផ្ទះអ្នកធ្វើក្រចក បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលក្នុងផ្ទះ ៣នាក់ នៅចំណុចផ្លូវ១៤៣ កែង២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
Read More »