បើក​រថ​យន្ត​ ថយ​ក្រោយ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ នឹង​ផ្ទះ​អ្នក​ធ្វើ​ក្រចក​ រង​របួស​ធ្ងន់​ស្រាល​៣​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី ថ្ងៃទី​២១ ខែ​កុម្ភៈ   ​ស្ត្រី​ម្នាក់ ខណៈ​ពេល​កំពុង​បើក​រថយន្ត​រយ៉ែ​ថយក្រោយ ចេញពី​លំនៅឋាន ស្រាប់តែ​ជាប់​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​ដែល​នៅ​ពីក្រោយ​បណ្ដាល​ឲ្យ​ ក្រឡាប់ ហើយ​រថយន្ត​ជ្រុល​ចូល​ទៅ​បុក​ផ្ទះ​អ្នកធ្វើ​ក្រចក បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ក្នុងផ្ទះ​ ​៣​នាក់ នៅ​ចំណុច​ផ្លូវ​១៤៣ កែង​២៧៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន​។ ​

មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ​រថយន្ត​បង្ក​ម៉ាក កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-6002 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ខណៈ​ពេល​បើក​រថយន្ត​ថយក្រោយ​ចេញ​ពីផ្ទះ​លេខ 70143 ស្រាប់តែ​រថយន្ត​ជាប់​លេខ​ថយ ក្រោយ​ទៅ​រហូត​ទៅ​ប៉ះ​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​ ក្រឡាប់ រួច​ជ្រុល​ចូល​ទៅ​បុក​ផ្ទះ​ធ្វើ​ក្រចក បណ្ដាល​ឲ្យ​អ្នកធ្វើ​ក្រចក​នៅ​ក្នុង​ផ្ទះ​នោះ​ម្នាក់​រង​របួស​ធ្ងន់ និង​២​នាក់​ទៀត​រង​របួស​ស្រាល​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​រត់​គេច​ខ្លួន​បាត់​។​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុយ​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​ចំការមន​៕ ហេង នាង

art12.1art12.2art12.3

Related Articles

Back to top button
Close
Close