រថ​យន្ត​មួយ​គ្រឿង​ បើក​បុក​ស្តូប​វិញ្ញាណក្ខន្ធ​វិរបុរស​នៅ​វិមាន​ឯក​រាជ្យ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​២០ ខែ​កុម្ភៈ ​រថយន្ត​​​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម ស្រាប់តែ​រេ​ចង្កូត បុក​ស្តូប​វិញ្ញាណក្ខន្ធ​វិ​រ​បុរស នៅ​វិមានឯករាជ្យ​ពេញទំហឹង ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

​យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាង​ហេតុ​ខាង​លើ​នេះ​ម៉ាក​មែក​សឺ​ដេ​ស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-2261 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ មក​បុក​ស្តូប​វិញ្ញាណក្ខន្ធ​វិ​រ​បុរស នៅ​វិមានឯករាជ្យ បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ចំនួន ហើយ​រថយន្ត​ជិះ​រត់​គេចខ្លួន​ដោយ​យក​រថយន្ត​ទៅ​ទុក​នៅ​យានដ្ឋាន​មួយ​កន្លែង​ ទល់មុខ​កាហ្វេ​មណ្ឌលគិរី ជិត​ផ្សារ​ទំនើប​សូរិយា​។

​ក្រោយមក​សមត្ថកិច្ច​បាន​រក​រថយន្ត​បង្កហេតុ​ឃើញ​នៅ​ក្នុង​ទីតាំង​ ខាងលើ ក៏​ធ្វើការ​ឃាត់ទុក​ហើយ​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ ហេង នាង

art9.1art9.3

Related Articles

Back to top button
Close
Close