ស្ត្រី​ម្នាក់ ​រៀន​បើក​រថ​យន្ត​ ជ្រុល​បុក​កន្លែង​លក់​សាច់​អាំង​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២១​និង​៤០​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ​ ម៉ូតូ​ស្កូបពី​មួយ​គ្រឿង​​ និង​ទីតាំង​លក់​មឹក​អាំង បង្គា​អាំង និង​សាច់​គោ​អាំង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត កែង​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន រង​ការ​ខូច​ខាតយ៉ាង​ដំណំ ខណៈ​ស្ត្រី​​​ម្នាក់ រៀន​បើក​រថយន្ត​ជ្រុល​ល្បឿន​ទៅ​បុក។

​រថយន្ត​បង្កហេតុ​ខាង​លើ​នេះ ម៉ាក កូរ៉ូឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2k-4022 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស​ច្បាប់​ចរាចរណ៍​រហូតមកដល់​ចំណុច​កើត​ហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ឡើង​ទៅលើ​ខឿន​បុក​រៈ​តុ​កៅអី និង​របស់របរ​លក់​ដូរ រួម​ជា​មួយ​ម៉ូតូ​ស្កូបពី​មួយ​គ្រឿង​ដែល​ចត​ស្ងៀម បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ ហើយ​រថយន្ត​ ក៏​ជ្រុល​ទៅ​បុក​គាប​ជាប់​និង​គល់ឈើ ទៅមុខ​លែង​រួច​។ ​

​ក្នុង​ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។ បន្ទាប់ពី​កើតហេតុ ម្ចាស់​រថយន្ត​ធានារ៉ាប់រង​ចេញ​សង​ថ្លៃ​ខូចខាត​ជូន​ភាគី​រងគ្រោះ​ទាំងស្រុង​ ៕ ​ហេង នាង​

art4.1art4.3

Related Articles

Back to top button
Close
Close