រថ​យន្ត​បុក​ម៉ូតូ ​របួស​ធ្ងន់​ម្នាក់​ រថ​យន្ត​គាប​ជាប់​ម៉ូតូ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២​និង​១៥​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ ​ម៉ូតូ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង បើក​បុក​គ្នា​ពេញទំហឹង​ នៅ​ចំណុច​មុខ​វត្ត​សន្សំ​កុសល តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន បណ្តាល​ឲ្យបុរស​ម្នាក់​​រង​របួស​ធ្ងន់ធ្ងរ ​ ចំ​ណែក​ ម៉ូតូ​ និង​រថ​យន្ត​​រង​ការខូចខាត​យ៉ាង​ដំណំ ។

មុន​ពេល​កើតហេតុ រថយន្ត​កូរ៉ូឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-7387 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​ផ្លូវ​២៧១ ខណៈ​មក​ដល់​ចំណុច​មក​វត្ត​សន្សំ​កុសល រថយន្ត​បាន​ទាញ​ចង្កូត​បត់​ចូល​តាម​ខ្លោង​ទ្វារ​វត្ត ខណៈ​នោះ​ក៏បាន​បុក​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​គាប​ជាប់​និង​ក្បាល​រថយន្ត និង​ម្ចាស់​ម៉ូតូ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​។

​ក្រោយពី​កើតហេតុ រថយន្ត​បង្កហេតុ​និង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ចំណែក​ឯ​អ្នក​រង​របួស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕ ​ហេង នាង​

art3.1art3.2

Related Articles

Back to top button
Close
Close