ព័ត៌មានជាភាសាខ្មែរ
-
បុរសម្នាក់ផឹក ថ្នាំហើយ រត់ទៅចងកសម្លាប់ខ្លួន
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា បុរសម្នាក់ ត្រូវបានគេប្រទះឃើញ យកខ្សែអង្រឹង ចងកភ្ជាប់ទៅ នឹងក្រវិលដែកពិតាន ឡៅតឿ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាតកកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យមាន ការភ្ញាក់ ផ្អើល ដល់អ្នកជិតខាង និងក្រុមគ្រួសារ។
Read More » -
ក្រុមអ្នករត់ម៉ូតូឌុបប្រតិកម្មនឹងអង្គការលើកលែងទោសអន្ដរជាតិ
Cambodia News ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ក្រុមអ្នករត់ ម៉ូតូឌុបនិងរ៉ឺម៉កកង់បីប្រមាណ១០០នាក់ បានជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ តវ៉ាប្រតិកម្មប្រឆាំងទៅនឹង ប្រធានអង្គការលើកលែងទោសអន្ដរជាតិ ដែលបានចេញសេចក្ដីថ្លែងការណ៍លើក លែងទោសជនល្មើស យ៉ោម បុបា្ព…
Read More » -
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះអត្តបទរបស់វិទ្យុអាស៊ីសេរី
Cambodia News ភ្នំពេញ៖ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រតិកម្មខ្លាំងៗចំពោះវិទ្យុអាស៊ីសេរី ដែលបានផ្សាយអត្ថបទនិយាយអំពីការបាត់បង់ទឹកដីនៅតាមព្រំដែនប្រទេស ថៃ ដែលប្រតិកម្មនេះត្រូវបានបញ្ចេញនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃ ព្រហស្បតិ៍ នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀតផង។
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសទាំងសងខាង
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា បុរសនិងស្ដ្រីម្នាក់ រងរបួសធ្ងន់ ដោយសារតែម៉ូតូ របស់ពួកគេទាំងពីរនាក់បុកគ្នា ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៣ ក្នុងភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
Read More » -
គណៈរដ្ឋមន្ត្រីច្រានចោល ការចោទនាយករដ្ឋមន្ត្រី ទាក់ទងនឹងលុយក្រុមហ៊ុន BHP Billiton
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមីនា នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីបំភ្លឺ ចំនួនពីរទំព័រ ច្រានចោលការចោទប្រកាន់ដោយបណ្ដាញព័ត៌មានប្រទេសអូស្ត្រាលីដែលថា នាយករដ្ឋមន្ត្រីកម្ពុជា ជាប់ទាក់ទងការទទួលលុយចំនួន ២.៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនសាជីវកម្មរុករករ៉ែដ៏ធំរបស់អូស្ត្រាលី BHP Billiton…
Read More » -
សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ ពីបទប្រើប្រាស់គ្រឿងញៀន
Cambodia News ភ្នំពេញ៖ កាលពីម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ សមត្ថកិច្ចប៉ុស្តិ៍ដូនពេញ ចេញប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចផ្ទះលេខ134KED ស្ថិតនៅតាមផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
Read More » -
អគ្គិសនីកម្ពុជាអំពាវនាវ ឲ្យអតិថិជនធំៗប្រើប្រាស់ម៉ាស៊ីភ្លើងជំនួសជាបណ្ដោះសន្នសិន
Cambodia News ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ដោយសារតែបញ្ហាខ្វះខាត ថាមពលអគ្គីសនី ក្រុមហ៊ុនអគ្គីសនីកម្ពុជា បានធ្វើការអំពាវនាវឲ្យអតិថិជនធំៗ របស់ខ្លួនប្រើប្រាស់ ម៉ាស៊ីនភ្លើងជំនួសជាបណ្ដោះសន្នសិន ដែលក្រុមហ៊ុននេះនឹងបង្វិលឋាមពលដ៏តិចតួច ទៅបម្រើឲ្យអតិថិជន ដែលពុំមាន ម៉ាស៊ីនភ្លើង។
Read More » -
ជនសង្ស័យម្នាក់កាច់កម៉ូតូ មិនបានសម្រេច ត្រូវសម្ថកិច្ចចាប់ខ្លួន
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែមីនា ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ដេញចាប់ បានភ្លាមៗ បន្ទាប់ពីបក្ខពួករបស់គេម្នាក់ បានធ្វើសកម្មភាព កាច់សោកម៉ូតូ របស់គេមិនបានសម្រេចស្ថិតនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ក្មេងស្រីរងគ្រោះ ២នាក់ចោទប្រកាន់លើលោកស្រីលី ពៅ ជាអ្នកធ្វើទារុណកម្ម
Cambodia News ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ក្មេងស្រី ២នាក់ ដែលរងគ្រោះដោយសារការធ្វើទារុណកម្មពីលោកស្រីលី ពៅ ភរិយាលោកឧកញ៉ាវែង លីតិចឡា បានចូលទៅបំភ្លឺនៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។
Read More » -
សហភាពអឺរ៉ុបស្នើសាលាក្ដីខ្មែរក្រហម កាត់បន្ថយបុគ្គលិក ដែលមិនចាំបាច់
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ សហភាពអឺរ៉ុបបានទាមទារភាគីរដ្ឋាភិបាលតំណាងសាលាក្ដី កាត់បន្ថយបុគ្គលិក ដែលមិនចាំបាច់ ដើម្បីប្រើប្រាស់កញ្ចប់ជំនួយ ចំគោលដៅ និង មានប្រសិទ្ធភាព ។
Read More »