ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​

Cambodia News

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា ​បុរសនិងស្ដ្រីម្នាក់ រងរបួសធ្ងន់ ដោយ​សារតែម៉ូតូ របស់​ពួក​គេ​ទាំង​ពីរ​នាក់​បុក​គ្នា ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៣ ក្នុងភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរនេះ បានផ្ដើមឡើងរវាងម៉ូតូម៉ាកស្មាស់វី ស៊េរី ២០១៣ ពណ៌ខ្មៅលាយក្រហម គ្មានស្លាក លេខ បើកដោយបុរសម្នាក់ មុខ​របរ​អ្នកបើករថយន្ដក្រុមហ៊ុនឯកជន រស់នៅភូមិត្រញំងតាង៉ែ ឃុំអង្គ តាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ

មុន​ពេល​កើត​ហេតុ​បុរសម្នាក់​ឈ្មោះអង ចាន់រិទ្ធ អាយុ២០ឆ្នាំ បើក​ម៉ូតូ​ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បុក​ម៉ូតូ​គុប​មូល ម៉ាកសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយស្ដ្រីម្នាក់ឈ្មោះសួង សាវ៉ុន អាយុ៣៣ឆ្នាំ ឌុប​កូន​តូច​ម្នាក់​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ ក្នុងបំណែកផ្លូវបញ្ច្រាស រួចបុកគ្នា បណ្ដាលឱ្យពួកគេ ទាំងពីររងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្ដ សង្គ្រោះនិងក្រុមសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ជួយ​ដឹក​បញ្ជូន​ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ៕ ហេង នាង​

3355

 

Related Articles

Back to top button
Close
Close