រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាល​​ឲ្យ​​​រង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី៣ ធ្នូ ២០១២ រថយន្តកូរ៉េដឹកទំនិញ ពណ៌ស បើកបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ រងរបួសធ្ងន់ នៅចំណុចផ្លូវលេខ៥៩៨ កែង១៩៨៦ ក្នុងសង្កាត់ភ្នំពេញមី ខណ្ឌសែនសុខ។

ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តកូរ៉េ ពណ៌ស បើកតាមផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិច ទៅកើត ចំណែកម៉ូតូវីវ៉ា ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ តាមផ្លូវលេខ៥៩៨ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែង រថយន្តបត់ឆ្វេង ម៉ូតូបត់ស្តាំ បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងរគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែករថយន្តបង្កបើករត់គេចបាត់។ ម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌសែនសុខ៕

ដោយ ៖ ហេង នាង

Related Articles

Back to top button
Close
Close