ព័ត៌មានជាភាសាខ្មែរ
-
ជម្លោះរវាងភ្ញៀវ និងភ្ញៀវក្នុងរោងការធ្វើឲ្យរងរបួស ២នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ភ្ញៀវដែលចូលទៅ ហូបការ ស្ថិតនៅតាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន២នាក់ បានរងរបួសដោយសារតែមានជម្លោះ ដែលកើតមានឡើងរវាង ភ្ញៀវ និងភ្ញៀវដែលចូលរួម ហូបការនោះ ។
Read More » -
រថយន្តបុកម៉ូតូរបួសធ្ងន់មនុស្ស២នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា បុរសពីរនាក់បានរងរបួស ដោយសារជិះម៉ូតូបុកគ្នាជាមួយរថយន្តនៅលើកំណាត់ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
Read More » -
ស្ត្រីម្នាក់ និងកុមារាម្នាក់ត្រូវជនមិនស្គាល់មុនមួយក្រុមបាញ់ស្លាប់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង១៧និង២០នាទីយប់ ថ្ងៃទី០៨ ខែមេសា ស្ត្រីម្នាក់ និងកុមារាម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងអំពើបាញ់ប្រហារចំនួន៥ពីសំណាក់ខ្មាំងកាំភ្លើងមួយក្រុម នៅក្នុងប្លុងបុរីញ៉ូថោន (New town ) ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ល្បែងបង្អើលយក្ស
ទស្សនៈ ៖ ចាស់ជំទង់ អូប៉ាម៉ា និងក្មេងទំនើង គីម ជុងអ៊ុន សុខៗនាំគ្នាបង្អើលពិភពលោក។ កុំថាប្រទេសមហាអំណាច សូម្បីតែប្រទេសតូចតាចដូចជាកម្ពុជាក៏ខ្លាចសង្រ្គាមនេះកើតឡើងដែរ ព្រោះវានឹងអន្តរាយទាំងអស់គ្នា។ តាមពិតទាំងកូរ៉េខាងជើងនិងខាងត្បូងបានដឹងច្បាស់ពីវិនាសកម្មនៃសង្រ្គាមដែលកើតឡើង តែចេះតែសំឡុតគ្នាលេងទៅ។ ក្នុងដំណាក់កាលនេះ បើសង្រ្គាមកើតឡើង កូរ៉េខាងត្បូងពិតជាខូចខាត និងស្លាប់មនុស្សច្រើន តែកូរ៉េខាងជើងអាចនឹងចប់វាសនារបស់ខ្លួនជាកុម្មុយនីស្ត។ យើងសូមកោតសរសើរ គីម…
Read More » -
និសិត្សសារព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ញើសារជូនយុវជនពីបរិស្ថាន
ភ្នំពេញ៖ និស្សិតមួយក្រុមរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃសៅរិ៍នេះបានចូលរួមសំអាតបរិវេណជុំវិញទីធ្លាដេប៉ាតឺម៉ង់របស់ខ្លួន ដើម្បីបញ្ជូនសារទៅដល់យុវជននៅក្នុងសង្គមកម្ពុជាថា អនាម័យនិងបរិស្ថានស្អាតនាំមកនូវសុខភាពល្អ និងសេរីសួស្តី។
Read More » -
គីម ជុងអ៊ុន និងអូបាម៉ា ជាតារាពិភពលោកប្រចាំដើមឆ្នាំ ២០១៣
លោក គីម ជុងអ៊ុន (Kim Jong Un) ប្រធានាធិបតីវ័យក្មេងរបស់កូរ៉េខាងជើង និងលោកប្រធានាធិបតីអាមេរិកបានក្លាយជាតារាពិភពលោកប្រចាំដើមឆ្នាំ ២០១៣ នេះព្រោះអ្នកទាំងពីរត្រូវបានគេផ្សព្វផ្សាយច្រើននៅក្នុងសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គម ពិសេសនៅក្នុង Facebook.
Read More » -
ព្រះរាជអាជ្ញា សម្រេចចោទភរិយា ឧកញ៉ា វ៉េង លីតិចឡា ពីបទធ្វើទារុណកម្មទៅលើកូនឈ្នួលរបស់ខ្លួន ២នាក់
Cambodia News ភ្នំពេញ ៖ អ្នកស្រី លី ពៅ ភរិយា ឧកញ៉ា វ៉េង លីតិចឡា ដែល រងនូវការប្ដឹងចោទប្រកាន់ ពីបទ ធ្វើទារុណកម្មទៅលើកូនឈ្នួលរបស់ ខ្លួនចំនួន ២នាក់ អស់រយៈពេលជិត ១០ឆ្នាំ មកនោះ…
Read More » -
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីព្រឹកនេះមានរបៀបវារៈ៣ ដែលត្រូវលើកមកពិភាក្សា
Cambodia News ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រី ហើយនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីព្រឹកនេះ មានរបៀបវារៈដែលត្រូវលើកយកមក ពិភាក្សានាពេលនោះរួមមាន ៖
Read More » -
សម្ថកិច្ចឆែកឆេរទីតាំងជំរិតតាមប្រព័ន្ធអ៊ិនធើណែតឃាត់ខ្លួនជនជាតិចិន ២៩នាក់
Cambodia News ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ នគរបាលផ្នែកចារកម្មក្រសួងមហាផ្ទៃបានឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយ កន្លែង ដែលសង្ស័យជា កន្លែងរកស៊ីចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណែត ឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ ក្នុងនោះស្រី៩នាក់ ។
Read More » -
នៅថ្ងៃទី៥ ដល់ទី៧ នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកខ្លាំង
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ ក្រសួងធនធានទឹកនិងឧតុនិយម បានសេចក្ដីជូនដំណឹងបន្ទាប់ពីសង្កេតតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០១៣ នេះ សម្ពាធបរិយាកាសដែលបាននិង កំពុងគ្របដណ្ដប់មកលើកម្ពុជា(ចាប់ពីផ្ទៃដីរហូតដល់កម្ពស់ ១.៥០០ម៉ែត្រ) បានធ្លាក់ចុះទាបគួរឱ្យ កត់សម្គាល់ ។
Read More »