ព័ត៌មានជាភាសាខ្មែរ
-
សម្ថកិច្ចចុះឆែកឆេរភូមិគ្រឹះ ដែលជាប់ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀន
Cambodia News ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ នេះ កម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានចុះទៅឆែកឆេរភូមិគ្រឹះរបស់ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៨៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
Read More » -
កុមារកម្ពុជាម្នាក់ទៀតឆ្លងជំងឺផ្តាសាយបក្សី កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសរួមគ្នាថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា បានរកឃើញជំងឺ ផ្តាសាយបក្សី H5N1 មួយករណីទៀត បានកើតឡើងកុមារាអាយុ ៥ឆ្នាំ រស់នៅក្នុងបឹងតាព្រាម្ម សង្កាត់…
Read More » -
យុវជនម្នាក់ត្រូវរថយន្ត កុងតឺន័របុកបណ្តាលឲ្យរងរបួសធ្ងន់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី៤ ខែមេសា និស្សិតម្នាក់បាន រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរបស់ក្រុមហ៊ុន តេងឡាយ បុក ស្ថិតនៅមុខវិទ្យាល័យ ជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ស្ត្រីម្នាក់ត្រូវរថយន្តកុងតឺន័រកិនធ្លាយពោះវៀនស្លាប់
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ស្ត្រីម្នាក់ ខណៈពេលកំពុងបើកបរម៉ូតូ ក៏ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើកបុក ហើយកិនធ្លាយពោះវៀនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ ៣៧១ ផ្លូវ ចូលវត្ដពោធិញាន…
Read More » -
ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីចង់ឲ្យអាជ្ញាធរអព្យាក្រឹត
Cambodia News ភ្នំពេញ៖ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី០៣ មេសា ២០១៣ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកចង់ឲ្យបរិយាកាសនៃការបោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
Read More » -
រថយន្តបើកទៅបុក ម៉ូតូបណ្តាលឲ្យដួលរងរបួសធ្ងន់ពីរនាក់
Cambodia News ភ្នំពេញ៖ កាលពីម៉ោង០០និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមេសា រថយន្តមួយគ្រឿងបើកបរដោយបុរសជនជាតិបរទេសម្នាក់ និងអ្នករួមដំណើរជាមួយស្រីម្នាក់ បានបើកទៅបុកគ្នាជាមួយ និងម៉ូតូ ជិះគ្នាពីរនាក់តាមផ្លូវលេខ៥៦៦បញ្ច្រាសទិសគ្នានៅតាមបណ្តោផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
Read More » -
កម្ពុជាបន្តបញ្ជូនទ័ពក្រោមឆ័ត្រ អ.ស.ប ១៥២នាក់ ទៅប្រទេសស៊ូដង់ខាងត្បូង
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០៤ មេសា ២០១៣ នេះ មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) បានធ្វើពិធីជូនដំណើរកងទ័ពរបស់ខ្លួនចំនួន១៥២នាក់ដែលត្រូវ បញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូង ក្រោមការគ្រប់គ្រងរបស់ អ.ស.ប ដើម្បីរក្សាសន្តិភាព។
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី០៣ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូពីរគ្រឿង បើកបុកគ្នាពេញទំហឹង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌចំការមន បណ្តាលឲ្យស្ត្រីពីរនាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
Read More » -
សវនាការរឿងក្តីប្រាសាទព្រះវិហារ ត្រូវផ្សាយផ្ទាល់
Cambodia News ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិបានឲ្យដឹងថា ដំណើរការសវនាការលើសំណុំរឿង ប្រាសាទព្រះវិហារ ដែលប្តឹងដោយកម្ពុជានោះ នឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលភាគីកម្ពុជា និងថៃមានរយៈពេល២ដង ដើម្បីធ្វើអំណះអំណាងផ្ទាល់មាត់ក្នុងរយៈពេលដំណើរការសវនាការនេះ ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា។
Read More » -
អ្នករុញរទេះលក់ចាហួយ ម្នាក់ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២ ខែមេសា យុវជនជាអ្នករុញរទេះលក់ចាហួយ ម្នាក់រងរបួសដួលសន្លប់ស្តូកស្តឹងម្នាក់ឯង ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងដឹកត្រីចំហុយបុកពេញទំហឹងចំពីក្រោយ នៅចំណុចមុខផ្ទះលេខ476 តាមបណ្តោយផ្លូវលេខ271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
Read More »