ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃទី​០៣ ខែមេសា មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​​​ម៉ូតូ​ពីរ​គ្រឿង បើក​បុក​គ្នា​ពេញទំហឹង​​ ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​លេខ​២១៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌចំការមន បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ​

ស្ត្រី​ពីរ​នាក់​រងរបួស​ខាងលើនេះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែក​បុរស​ដែលជា​ជនបង្ក​ហេតុ​បើក​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។ ​

មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ បាន​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង ពណ៌​ទឹកប៊ិច ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ ២១៣ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សេ​១០០ ស៊េរី​២០១០ ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់ បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​រងរបួស​ធ្ងន់​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ដកយក​ទៅរ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន​៕ ​ហេង នាង​

art8.1

Related Articles

Back to top button
Close
Close