គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៤​ខែ​កក្កដា ​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​៩​នាក់​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ កក្កដា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់ ៤លើក ) បណ្ដាលអោយមនុស្សស្លាប់ ៦នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់ ៧នាក់ ( ប្រុស ) និងរបួសស្រាល ២នាក់ ( ប្រុស ) ។ 

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង យានផ្សេងៗ ចំនួន ២គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ( ស្លាប់ ១នាក់) , បត់​គ្រោះ​ថ្នាក់ ១លើក ,ប្រជែងគ្រោះថ្នាក់ ១លើក , មិនប្រកាន់ស្ដាំ ១លើក ( ស្លាប់៣នាក់ ) និងមិនគោរពសិទ្ធិ ៣លើក ( ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ ( យប់ ៣នាក់ ) ៕

1

 

Related Articles

Back to top button
Close
Close