យុវជន​ម្នាក់​ត្រូវ​រថ​យន្ត​ កុង​តឺន័រ​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី៤ ខែមេសា ​និស្សិតម្នាក់បាន រងរបួសធ្ងន់ ​ ខណៈ​កំពុងជិះម៉ូតូ​ ត្រូវ​របស់ក្រុមហ៊ុន តេងឡាយ បុក​ ស្ថិតនៅមុខវិទ្យាល័យ ជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះ ផាត់ សុភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជានិស្សិត នៅវិទ្យាស្ថាន សុខាភិបាល នៃកងយោធពល ខេមរ​ភូមិន្ទ  មានទីលំនៅ នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ដោយឡែក អ្នកបើករថយន្ត មិន​ស្គាល់​អត្ត​សញ្ញាណ​​​​នោះទេ ហើយក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ទៅ។

មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AR-4056 ធ្វើដំណើរ ក្នុង​ទិសដៅ ពីកើតទៅលិច យ៉ាងលឿន ក្នុងស្ថានភាពស្រវឹង លុះ​ទៅ​ដល់ចំណុច កើតហេតុ ក៏បុកជាមួយ រថយន្តកុងតឺន័យ របស់ក្រុមហ៊ុន តេងឡាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-1691 ក្នុងទិសដៅ ពីលិចទៅកើត ខណៈរថយន្តប្រុងបត់ចូល ផ្លូវ QMI។

សមត្ថកិច្ច បានបន្តថា ក្រោយកើតមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ក្រុមជួយសង្រ្គោះ និងរថយន្ត របស់អង្គភាព៧១១ នៃ​កង​ពល​តូចលេខ៧០ បានទៅដល់កន្លែង កើតហេតុភ្លាមៗ ហើយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះ៕ ហេង នាង

Pheak-0528Pheak-0526

Related Articles

Back to top button
Close
Close