រថ​យន្ត​បើក​ទៅ​បុក​ ម៉ូតូ​បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​ពីរ​នាក់​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង០០និង១៥នាទី​ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៤ ខែមេសា ​ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់ ​និង​អ្នករួមដំណើរ​ជាមួយ​ស្រី​ម្នាក់ បាន​បើក​ទៅបុក​គ្នា​ជាមួយ និង​ម៉ូតូ​ ជិះ​គ្នា​ពីរ​នាក់​តាមផ្លូវ​លេខ៥៦៦បញ្ច្រាសទិស​គ្នានៅតាម​ប​ណ្តោ​ផ្លូវ​លេខ៥៦៦ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ ជនរងគ្រោះ​ជិះ​ម៉ូតូC125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-5879 ឌុប​ស្រី​ម្នាក់​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ៥៦៦ ពេលមកដល់​ ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​រថយន្ត​ម៉ាក​កា​ម៉ា ​រី​បា​ឡែ​ន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-6705 រ៉េ​ចង្កូត​មក​បុក​ពី​ចំហៀង​ពេញទំហឹង​ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំងពីរ​នាក់។

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​មុខ​ខុន​ ដូ​ឌី​យ៉ា​ម៉​ង់ ស្ថិតនៅ​តាមផ្លូវ៣១៥ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រួច​នាំគ្នា​ឡើងទៅ​សំងំ​នៅលើ​ខុន​ដូ​បាត់ទៅ ។ បន្ទាប់មក​សមត្ថកិច្ច​បាន​ទៅដល់​រួច​ហៅ​ជនបង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ ។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​ គ្លីនិក​ឯកជន ចំណែកឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍ ខណ្ឌទួលគោក​យកទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕ ​ហេង នាង

33

 

Related Articles

Back to top button
Close
Close