ចលនា​ប្រជាធិបតេយ្យ​រៀប​ចំ​សមាស​ភាព​ បង្កើត​គណបក្ស​ថ្មី

ដោយ សយ ដុល្លា

គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កំពុងរៀបចំសមាសភាព ចំនួន៨០នាក់ដាក់ជួនទៅក្រសួងមហាផ្ទៃនៅក្នុងខែនេះដើម្បីឈានទៅបង្កើតគណបក្សថ្មីរួមគ្នា គឺគណបក្សសង្គ្រោះជាតិ។

លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ បានលើកឡើងថា ឥឡូវនេះយើងកំពុងរៀបចំអ្នក ៨០ នាក់ ដែលចេញពីគណបក្សទាំងពីរ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតគណបក្សថ្មី។ យើងមិនអាចរំលាយគណបក្សយើងទាំងពីរចោលបានភ្លាមទេ ដោយ សារតែយើងមានអាសនៈនៅក្នុងរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌរាជធានី ខេត្ត។

លោកប៉ុល ហំម បានបន្ថែមថាគណបក្សរួបរួមថ្មីរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺនឹងត្រូវដាក់ឈ្មោះជា គណបក្សសង្គ្រោះជាតិ ដូចអ្វីដែលថ្នាក់ដឹកនាំបានប្រកាសកន្លងមក

គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានព្រមព្រៀងគ្នាថា លោកសមរង្ស៊ី ជាប្រធាន រីឯលោកកឹម សុខា ជាអនុប្រធាននៅក្នុងគណបក្សដែលគ្រោងនិងបង្កើតថ្មីនោះ ក្នុងនោះលោកសមរង្ស៊ី ក៏នឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខនេះ

លោកសមរង្ស៊ី បច្ចុប្បន្ន កំពុងជាប់ទោស ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ១៤ ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹងបញ្ហាព្រំដែន និងបរិហារកេរ្តិ៍ 

បើតាមច្បាប់ ស្តីពី គណបក្សនយោបាយមិនបានកំណត់ឲ្យបានច្បាស់ថា អ្នកដែលជាប់ទោស មិនអាចឈរឈ្មោះជាប្រធានគណបក្សនយោបាយបានឡើយ។ ក៏ប៉ុន្តែក្នុងច្បាប់ ស្តីពីការបោះឆ្នោតតំណាងរាស្ត្រ បានកំណត់យ៉ាងច្បាស់ថា អ្នកជាប់ទោសមិនអាចឈរឈ្មោះបោះឆ្នោត និងមិនមានសិទ្ធិបោះឆ្នោតបានទេ។

 

គួរបញ្ជាក់ផងដែរថាគណបក្សសិទ្ធមនុស្សនឺងគណបក្សសមរង្សីធា្លប់បានចងសម្ពន្ធ័ភាពនិងគ្នាម្តងរួចមកហើយកាលពី   ក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៨ លោកសមរង្ស៊ី និងលោក កឹមសុខា ធ្លាប់បានចាប់ដៃ ចុះហត្ថលេខារួមគ្នា បង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ” ដែលជាការរួបរួមរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី១៥មករា ឆ្នាំ២០០៩។ ក៏ប៉ុន្តែជាង១ឆ្នាំក្រោយមក សម្ព័ន្ធភាពនោះ បានបែកបាក់ទៅវិញ៕

 

 

Related Articles

Back to top button
Close
Close