រថ​យន្ត​បុក​ម៉ូតូ​របួស​ធ្ងន់​មនុស្ស​២​នាក់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ថ្ងៃទី​០៨ ខែ​មេសា ​បុរស​ពីរ​នាក់​បាន​រង​របួស ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​នៅ​លើ​កំណាត់​ផ្លូវ​១៨២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក។

អ្នករងគ្រោះ​ទាំងពីរ​នាក់​ខាង​លើ​នេះ មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយសារ​ក្រោយ​កើតហេតុ​ភ្លាមៗ រថយន្ត​សា​មុយ​មក​ដឹក​អ្នករបួស​ទាំងពីរ​នាក់​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​បាត់​។

គ្រោះថ្នាក់​ខាង​លើ​នេះ បង្កឡើង​ដោយ​រថយន្ត​ឡង់​ឌឺ​ស័​រ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​លើ​កំណាត់​ផ្លូវ​១៨២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បាន​បុក​ជា​មួយ​និង​អ្នក​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​អ្នក​ជិះ​ម៉ូតូ​ទាំងពីរ​នាក់ ហើយ​រថយន្ត​បើក​រត់គេច​បាត់​។ ហេង នាង​

art4.2

 

 

Related Articles

Back to top button
Close
Close