ស្ត្រី​ម្នាក់​ និង​កុមារា​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុន​មួយ​ក្រុម​បាញ់​ស្លាប់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី​យប់ ថ្ងៃទី​០៨ ខែ​មេសា ស្ត្រី​ម្នាក់ និង​កុមារា​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ ក្នុង​អំពើ​បាញ់​ប្រហារ​ចំនួន​៥​ពី​សំណាក់​ខ្មាំង​កាំភ្លើង​មួយក្រុម ​នៅក្នុង​ប្លុង​បុរី​ញ៉ូ​ថោ​ន (New town ) ស្ថិតក្នុង​ភូមិ​ព្រែ​កទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អ្នក​ស្លាប់​ក្នុង​អំពើ​បាញ់​ប្រហារ​ខាង​លើ​នេះ ម្នាក់​ឈ្មោះ ទិ​ត្យ ធារ៉ា អាយុ​២៦​ឆ្នាំ និង​ក្មួយប្រុស​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយសារ​កុមារ​រងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ពេល​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង។ហើយ​ស្ត្រី​ម្នាក់ទៀត​ដែល​រង​របួស​ធ្ងន់ កំពុង​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ មានឈ្មោះ សន សុ​ម៉ា​ឡែ​ន អាយុ​៣២​ឆ្នាំ​។ ​

មុន​ពេល​កើតហេតុ ស្ត្រី​ឈ្មោះ ទិ​ត្យ ធារ៉ា បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​ធនាគារ​កាណាឌីយ៉ា សាខា​កំបូល ដោយ​រថយន្ត​ក្រុមហ៊ុន​ជូន​មក​ផ្ទះ​នៅ​កន្លែង​កើតហេតុ​ខាងលើ លុះ​មកដល់​មុខផ្ទះ​ស្ត្រី​ឈ្មោះ​ទិ​ត្យ ធារ៉ា ក៏បាន​ចុះ​ពី​រថយន្ត​បំណង​ដើរចូល​ផ្ទះ​​ ក៏​មាន​ជន​ប្រដាប់អាវុធ​ម្នាក់​ស្លៀកពាក់​ស៊ីវិល ដើរ​សំដៅ​មក​បាញ់រះ​លើ​ឈ្មោះ ទិ​ត្យ ធារ៉ា បណ្ដាល​ឲ្យ​គ្រាប់កាំភ្លើង​ត្រូវ​ដង​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​។

គ្នា​ជាមួយ​ស្ត្រី​ឈ្មោះ​ទិ​ត្យ ធារ៉ា​ក៏ត្រូវ​រង​របួស​ទាំង​ម្តាយ​និង​កូន​ដោយ​គ្រាប់កាំភ្លើង​ជន​ ប្រដាប់អាវុធ​បាញ់ បណ្តាល​ឲ្យ​ស្លាប់​កូនប្រុស​ម្នាក់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ស្ត្រី​ឈ្មោះ​សន សុ​ម៉ា​ឡែ​ន​រងរបួស​ធ្ងន់​។ ​ ​

ករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​មិនទាន់​សន្និដ្ឋានថា ​ការ​​បាញ់សម្លាប់នេះ​​បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ក្រៅ​ផ្លូវការ​បាន​និយាយថា​បណ្តាលមកពី​រឿង​គំនុំ​ច្រើនជាង​៕  ហេង នាង​ ​ ​

art26.1

Related Articles

Back to top button
Close
Close