​ស្លាប់​​៤​នាក់ ​របួស​​៣០​​នាក់ ​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៨​ធ្នូ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៩ ធ្នូ ២០១៦) ៖ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ថា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន​៩​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​២០​នាក់​។​

​របាយការណ៍​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ដ​ធុន​តូច​៥​គ្រឿង និង​រថយន្ដ​ធុន​ធំ​១​គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់​៕

6

Related Articles

Back to top button
Close
Close