សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើ​ទោះ​ជា​ខ្ញុំកំពុង​ប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុី តែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះ​បី​ជា​ខ្លួន​មិន​ជាប់​ចំណាត់​ថ្នាក់ក៏ដោយ។

ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ដល់កីឡាការិនី ប៊ូ សំណាង ដែល​​រត់​ក្រោម​ដំណក់​ទឹ​កភ្លៀង​រហូត​ដល់​ទី​បញ្ចប់​ទោះបី​ជា​ខ្លួន​មិន​ជាប់​ចំណាត់ថ្នាក់​ សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ប្រកាស​ពីការ​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​​ ដោយ​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកា១ម៉ឺនដុល្លារនេះ សម្ដេចបានចាត់ឲ្យលោក សេង ទៀង ជា​អ្នក​យក​ថវិកានេះ​ដោយ​ផ្ទាល់ជូនកីឡាការិនី ប៊ូ សំណាង។

សូមជម្រាបថា តាមរយៈវីដេអូ ដែលកំពុងល្បីលើបណ្តាញសង្គម កីឡាការនី ប៊ូ សំណាង ដែលប្រកួតលើវិញ្ញាសារត់ ៥០០០ម៉ែត្រ បានប្រឹងប្រែងពុះពារក្រោមដំណក់ទឹកភ្លៀង ទោះដឹងថាមិនបានមេដាយក្តី ក៏នាងមិនបោះបង់ការប្រកួតដែរ ដោយ​នាងរត់ម្នាក់ឯងក្រោមដំណក់ទឹកភ្លៀង រហូត​ទាល់តែដល់គោលដៅ៕

Related Articles

Back to top button
Close
Close