ព័ត៌មានជាភាសាខ្មែរ
-
លោកសម រង្ស៊ី គ្មានឈ្មោះក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ
Cambodia News ភ្នំពេញ៖ ប្រភពពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអោយដឹងថា គេបានទទួលយកបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះ ជាតិហើយកាលពីរសៀលថ្ងៃសុក្រនេះ ។ ចំណែកឯតំណាងគណបក្សសង្រ្គោះជាតិបញ្ជាក់ថា ក្នុងបញ្ជីបេក្ខជននោះ មិនមានឈ្មោះលោកសម រង្ស៊ី ប្រធានគណបក្សនេះទេ ។
Read More » -
ពលរដ្ឋមានជម្លោះជំរុញឲ្យអភិបាលរាជធានីថ្មី ដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបឹងកក់ បុរីកីឡា និងថ្មគោលបានប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខសាលារាជធានីកាលពី ដើម្បីស្នើសុំនិងជំរុញឲ្យអភិបាលរាជធានីថ្មីលោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ឲ្យបានឆាប់។
Read More » -
អ្នកស្រី យ៉ោម បុប្ផា ត្រូវប្ដូរពី ម២ ទៅ PJ
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២នេះ ក្រុមមន្ត្រីពន្ធនាគារព្រៃស បានឲ្យដឹងថា ដោយសារតែស្ថានភាពចង្អៀត នៃ មជ្ឈមណ្ឌលកែប្រែទី២ ឬ ម២ អ្នកស្រី យ៉ោម បុប្ផា អ្នកទោសពីសហគមន៏បឹងកក់ត្រូវបានផ្លាសប្ដូរ យកទៅឃុំនៅ PJ ដែលគ្រប់គ្រងដោយសស្នងការនគរបាល…
Read More » -
របៀបវារៈ៤ នឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ
Cambodia News ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យ ដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៣នេះ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤។
Read More » -
បក្សសង្គ្រោះជាតិ គ្រោងបញ្ជូនឈ្មោះលោក សម រង្ស៊ី ទៅកាន់មណ្ឌល កណ្ដាល
Cambodia News ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការយឺតយូរមិនទាន់បញ្ជូនគណបក្ស និង បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី ២៨ កក្កដា ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺដោយសារតែជាប់រវល់ពិចារណារៀបចំបញ្ជីឈ្មោះ ហើយអ្វីដែលជាភាពស្មុគ្រស្មាញ សម្រាប់ពេលនេះ គឺការដាក់ឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្សនេះ…
Read More » -
បុរសម្នាក់យកកាំភ្លើងភ្ជង់ ប្តីប្រពន្ធពីរនាក់ ឲ្យលុតជង្គង់សុំទោសខ្លួន
Cambodia News ភ្នំពេញ៖ កាល ពីវេលាម៉ោង ១០នឹង៥នាទីយប់ ថ្ងៃទី៩ ឧសភា បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានយកកាំភ្លើងមកភ្ជង់ប្តីប្រពន្ធពីរនាក់ ឲ្យលុតជង្គង់សុំទោសខ្លួន នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយបុរសរូបនោះ ក៏បានបើករថយន្ត រត់គេចខ្លួនភ្លាមៗ…
Read More » -
គណបក្សសង្គ្រោះជាតិកំពុងពិចារណាបេក្ខភាពលោក សម រង្ស៊ី
Cambodia News ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សនេះ លោកយ៉ែម ប៉ុញ្ញឬទ្ធិ បានប្រាប់អោយដឹងថា គណបក្សលោកកំពុងពិចារណាថា ត្រូវដាក់ ឬមិនត្រូវដាក់បេក្ខភាពលោក សម រង្ស៊ី ចូលក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ។
Read More » -
ខណៈធ្លាក់ភ្លៀងស្ត្រីម្នាក់ទៅងូតទឹកលើទូកត្រូវរន្ទះបាញ់សម្លាប់
Cambodia News ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៥និង៥០ នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ស្ត្រីម្នាក់ត្រូវបានរន្ទះ បាញ់ទម្លាក់ទឹកស្លាប់ ខណៈពេលធ្លាក់ភ្លៀងតិចៗទៅងូតទឹកលើក្បាលទូក ស្ថិតត្រង់ចំណុចធ្មេញជន្លៀ ក្នុងភូមិអូរតាប្រុក ឃុំអូរតាសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
Read More » -
បុរសម្នាក់បើរថយន្តបុករះម៉ូតូ ៧គ្រឿង និងបុកស្ត្រីម្នាក់ស្លាប់
Cambodia News ភ្នំពេញ ៖ កាលពីម៉ោង ១៧ និង១០នាទីរសៀល ថ្ងៃទី៨ ខែឧសភា រថយន្តឡង់គ្រីស័រមួយគ្រឿងបានបុករះម៉ូតូ ៧គ្រឿង និងបុកអ្នកលក់ប្រហិតស្លាប់ម្នាក់ ស្ថិតនៅត្រង់ចំណុច ខាងមុខមន្ទីរសម្រាកព្យាបាល និងសម្ភព គឹមសុខ លើកំណាត់ផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូពីរ ខណ្ឌទួលគោក ។
Read More » -
កាកបាទក្រហមកម្ពុជា ប្រមូលថវិកា ប្រមាណជិត១៥លានដុល្លារ
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ បណ្តាមន្រ្តីកម្ពុជា ព្រមទាំងសប្បុរសជនទាំងឡាយ បានមកជួបជុំគ្នាប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥០ ដែលធ្វើឡើងនៅទីស្នាក់កណ្តាល កាកបាទក្រហម រាជធានីភ្នំពេញ។
Read More »