ព័ត៌មានជាភាសាខ្មែរ
-
កម្ពុជាគ្រោងបញ្ចេញក្រដាសប្រាក់់ ១០ម៉ឺនរៀល
Cambodia News ភ្នំពេញ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រុមមន្ត្រីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាសក្រដាសប្រាក់១០ម៉ឺនរៀលប្រភេទ ថ្មី ដែលម្ខាងមានចារិកព្រះឆាយាល័ក្ខព្រះបរមរតនកោដ្ឋសម្ដេចព្រះ នរោត្តម សីហនុ និង សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ។
Read More » -
ចូលស្តីដណ្ដឹងមិនបានគប់គ្រាប់បែកចូលផ្ទះប៉នប៉ងសម្លាប់មួយគ្រួសារ
Cambodia News ឧត្តរមានជ័យ ៖ បុរសម្នាក់បានចូលទៅក្នុងផ្ទះស្រីដែលខ្លួនស្រឡាញ់គប់គ្រាប់បែក ចូលទៅក្នុងបន្ទប់ប៉នប៉ងសម្លាប់ទាំងគ្រួសារ ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់នោះទេ ទីបំផុតស្រីដែលខ្លួនស្រឡាញ់បានរងគ្រោះខ្លាំងដោយសន្លប់ត្រូវបាន បញ្ជូនទៅមន្ទីរភ្លាមៗ
Read More » -
ភ្លៀងលាយខ្យល់កធ្វើឲ្យរលំផ្ទះ ១២ខ្នង នៅស្រុកស្អាង
Cambodia News ខេត្តកណ្តាល៖ កាលពីរសៀលថ្ងៃទី៥ ឧសភា ស្ថិតនៅក្នុងឃុំ រកាខ្ពស់ និងឃុំស្វាយប្រទាល់ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋ ១២ខ្នង បានបាក់រលំ និងប៉ើងដំបូល៦ខ្នង ដោយសារភ្លៀងមួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ត្រាក់។
Read More » -
នៅរដូវភ្លៀងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការស្ទះលូ
Cambodia News ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ចេញដោយសាលារាជធានីភ្នំពេញ ថ្មីៗនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការស្ទះប្រព័ន្ធលូក្នុងរដូវភ្លៀងធ្លាក់ ដែលកំពុងមកដល់នាពេលខាងមុខនេះ។
Read More » -
គ្រឿងស្រវឹងជាឃាតកទីពីរ
Cambodia News ភ្នំពេញ៖ គ្រឿងស្រវឹងត្រូវគេចាត់ទុកថា ជាមូលហេតុទី២ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងបណ្ដាលឲ្យខូចខាតសេដ្ឋកិច្ចជាតិដ៏ធ្ងន់ធ្ងរ។ តួលេខបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីគ្រឿងស្រវឹងមានចំនួន ១៤% ក្នុងនោះបណ្ដាលឲ្យខូចខាតប្រាក់ប្រហែលជា ៤៤លានដុល្លារ ក្នុងចំណោម ៣១០លានដុល្លារ ក្នុង១ឆ្នាំៗ។
Read More » -
គ.ជ.ប ជម្រុញឲ្យបក្សនយោបាយរូតរះចុះឈ្មោះគណបក្ស និងបេក្ខភាពតំណាងរាស្ត្រ
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ឧសភា ២០១៣ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានដាក់ការជម្រុញដល់បណ្ដាគណបក្សនយបាយ ក្នុងប្រទេសកម្ពុជា ឲ្យរូតរះចុះឈ្មោះ គណបក្ស និង បេក្ខភាពតំណាងរាស្ត្ររបស់ខ្លួន សម្រាប់ការប្រកួតប្រជែង ការបោះឆ្នោតជាតិនីតិកាលទី៥ នាថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ…
Read More » -
ក្រសួងប្រៃសណីយ៍ អនុញ្ញាត្តឲ្យក្រុមហ៊ុនទូរសព័្ទមាន សេរីភាពប្រកួតប្រជែងគ្នា
Cambodia News ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេចលុបចោល ការកិច្ចព្រមព្រៀងរបស់បញ្ញាត្តិករ ទូរគមនាគមន៍ និង បណ្តាក្រុមហ៊ុន ទូរស័ព្ទ ដែលបានធ្វើរួមកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៣ ស្តីពីការផ្សាយពាណិជ្ជកម្ម បានសេចក្តីថា ក្រសួងអនុញ្ញាតឲ្យក្រុម ហ៊ុនទូរស័ព្ទទំាងអស់មានសិទ្ធិសេរីភាព ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដូចពេលមុនៗបាន។
Read More » -
ជិះម៉ូតូជែង រថយន្តកៀរ ដួលបាក់ចង្កេះម្នាក់ របួស ២នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ខែឧសភា បុរសពីរនាក់ រងរបួសស្រាលនិងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារតែជិះម៉ូតូលឿន ជ្រែ រថយន្តបែន ដឹកកំពុងតែបត់ឆ្លងផ្លូវ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ កែងនិងផ្លូវចូលទៅបុរីសន្តិភាព២ ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងយុត្តិធម៌ប្រកាន់នូវយុត្តិធម៌ដោយមិនលម្អៀង
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០៦ ឧសភានេះ ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដី ធ្លី បាននាំគ្នាទៅធ្វើការតវ៉ាប្រឆាំងនៅមុខក្រសួងយុត្តិធម៌កម្ពុជា ដើម្បីទាមទារឲ្យក្រសួងយុត្តិធម៌នេះប្រកាន់នូវយុត្តិធម៌ មិនលម្អៀង ក្នុងការដោះស្រាយទំនាស់គ្រប់រូបភាព។
Read More » -
ម៉ូតូបុកម៉ូតូបាក់ជើងទាំង ២នាក់ម្ដាយនិងកូនស្រី
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ក្មេងស្រី អាយុ ២ឆ្នាំកន្លះបានបាក់ជើងឆ្វេងម្ខាង ចំណែក ស្ត្រីជាម្ដាយក៏បាក់ជើងខាងឆ្វេងផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនឹងម៉ូតូ បុកគ្នា នៅតាម បណ្ដោយផ្លូវជាតិលេខ១ ជិតផ្លូវចូលវត្តមុន្នី ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
Read More »