ម៉ូតូ​បុក​ម៉ូ​តូ​បាក់​ជើង​ទាំង​ ២​នាក់​ម្ដាយ​និង​កូន​ស្រី​

Cambodia News

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ក្មេង​ស្រី​​ ​អាយុ​​ ​២​ឆ្នាំ​កន្លះ​បាន​បាក់ជើង​ឆ្វេង​ម្ខាង​ ចំណែក​ ស្ត្រី​ជា​ម្ដាយ​ក៏​បាក់ជើង​ខាងឆ្វេង​ផង​ដែរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ រវាង​ម៉ូតូ​នឹង​ម៉ូតូ​ បុក​គ្នា​ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ជិត​ផ្លូវ​ចូល​វត្ត​មុន្នី​ ក្នុងភូមិ​ព្រែក​ធំ​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​មាន​ជ័យ​។​

​ភាគី​ម្ខាង​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ កណ​១-០៤៨៦​ មាន​វ័យ​ ប្រហែលជា​៥០​ឆ្នាំ​ រង​របួសស្រាល​ ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ក្បែរ​ កន្លែង​កើតហេតុ​។​

​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ​សេ​១១០​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BG-4816​ ឌុ​ប​គ្នា​៣​នាក់​ ក្នុង​នោះ​ម្ដាយ​និង​កូនស្រី​ជិះ​ខាង​ ក្រោយ​មានឈ្មោះ​មួយ ​ហេង​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ រង​របួស​បាក់ជើង​ខាងឆ្វេង​មួយ​កំណាត់​ ចំណែក​ក្មេង​ស្រី​ដែល​អង្គុយ​ កណ្ដាល​បាក់ជើង​ឆ្វេង​ផង​ដែរ​ ហើយ​អ្នក​ឌុ​ប​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​២​នាក់​ម្តាយ​និង​ កូនស្រី​បាន​ជិះ​ម៉ូតូ​ស៊េរី​ថ្មី​ជាមួយនឹង​បុរស​ម្នាក់​ទៀត​ ដោយ​បើក​ចេញពី​វត្ត​មុនី​ ក្នុង​ បំណង​ឆ្លងផ្លូវ​ជាតិ​លេខ​១​ ពី​ត្បូង​មក​ជើង​ ពេល​ឆ្លង​មក​ដល់​លើ​ផ្លូវ​ស្រាប់តែ​បុរស​ ដែល​ជិះ​ម៉ូតូ​គុប​មូល​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ទៅ​បុក​ចំ​ជើង​ស្ត្រី​រង​គ្រោះ​ ដែល​ជិះ​ខាងក្រោយ​ បណ្ដាល​ឲ្យ​បាក់ជើង​ម្តាយ​និង​កូន​ ហើយ​ត្រូវ​ ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

​ក្រោយ​កើត​ហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ ជ័យ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕​ ហេង នាង​

259

Related Articles

Back to top button
Close
Close