លោក​សម​ រង្ស៊ី ​គ្មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខ​ជន​តំណាង​រាស្រ្ត​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​

Cambodia News

ភ្នំ​ពេញ​៖ ប្រភព​ពី​គណ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​បាន​អោយ​ដឹង​ថា​ គេ​បាន​ទទួល​យក​​បញ្ជី​ឈ្មោះ​បេក្ខ​ជន​តំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្រ្គោះ ​ ជាតិ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ ​។​ ​ចំណែក​ឯ​តំណាង​គណ​បក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​ថា​ ​ក្នុង​បញ្ជី​បេក្ខ​ជន​នោះ​ មិន​មាន​ឈ្មោះ​លោក​សម​ ​រង្ស៊ី​ ​ប្រធាន​​គណ​បក្ស​នេះ​ទេ​ ។​

Sam-Rainsy-talking-03-320x240លោក​ ​ហូ​ ​វ៉ាន់​ អ្នក​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​សម​ ​រង្ស៊ី​ ​មណ្ឌល​ភ្នំពេញ​ ដែល​បាន​កាន់​បញ្ជី​បេក្ខ​ជន​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ទៅ​ដាក់​នៅ​គ.ជ.ប​ ​បាន​ប្រាប់​ អ្ន​ក​សារ​ព័ត៌​មាន​ថា​ លោក​សម​ ​រង្ស៊ី​ ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេក្ខ​ជន​ទេ​ ​ដោយ​ហេតុ​ថា​ គេ​មិន​អាច​ធ្វើ​សេច​ក្តី​បញ្ជាក់​ពី​ឈ្មោះ​បោះ​ឆ្នោត​នៅ​សា​លា​​សង្កាត់ជូន ​លោក​សម​ ​រង្ស៊ី​ ​​បាន ពោល​គឺ​ឈ្មោះ​​លោក​​​សម​ រង្ស៊ី​ ​ត្រូវ​បាន​គេ​​លុប​​ចេញ​​ពី​បញ្ជី​​ឈ្មោះ​អ្នក​បោះឆ្នោត​រួច​ហើយ​ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ហូ ​វ៉ាន់​ ​បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌​មាន​នៃ​កាសែត​ក្នុង​ស្រុក​ថា​ លោក​សម​ ​រង្ស៊ី​ ​នៅ​តែ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​នៃ​គណ​បក្ស​ សង្រ្គោះ​ជាតិ​ដ​ដែល​ ។​

យោង​តាម​មន្រ្តី​ ​គ.ជ.ប​ រហូត​មក​ទល់​ពេល​នេះ​ ​គ.ជ.​ប​ បាន​ទទួល​ចុះ​ឈ្មោះ​គណ​បក្ស​នយោ​បាយ​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​នៅ​ក្នុង​ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ​ ​ចំនួន​៦​គណបក្ស​ហើយ​ ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ គណ​បក្ស​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​និង​គណបក្ស​សង្រ្គោះ​ជាតិ​ ៕

Related Articles

Back to top button
Close
Close