ខណៈ​ធ្លាក់​ភ្លៀង​ស្ត្រី​ម្នាក់​ទៅ​ងូត​ទឹក​លើ​ទូក​ត្រូ​វ​រន្ទះ​បាញ់​សម្លាប់​

Cambodia News

ពោធិ៍សាត់ ​៖​ ​កាលពី​វេលា​ម៉ោង​៥​និង​៥០ ​នាទី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣ ស្ត្រី​ម្នាក់​ត្រូវ​បាន​រន្ទះ​ ​បាញ់​ទម្លាក់​ទឹក​ស្លាប់​​ ខណៈ​ពេល​ធ្លាក់​ភ្លៀង​តិចៗ​ទៅ​ងូតទឹក​លើ​ក្បាលទូក ស្ថិត​ត្រង់​ចំណុច​ធ្មេញ​ជន្លៀ ក្នុងភូមិ​អូរ​តា​ប្រុក​ ឃុំ​អូរ​តា​សណ្ដាន់ ​ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​សម្លាប់​នោះ​ឈ្មោះ ញ៉ែម ចេង អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ត្រៀម ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​ មាន​មុខរបរ​ជា​អ្នក​នេសាទ​​។

បើ​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នោះ​និយាយ​ថា​ នៅមុន​ពេល​កើតហេតុ​គឺ​ផ្ទៃមេឃ​ចាប់ផ្ដើម​ងងឹតស្លុប ​ហើយ​ក៏​មាន​ភ្លៀង​ធ្លាក់​រលឹម​ស្រិចៗ ​ស្ត្រី​រងគ្រោះ​ក៏បាន​ដើរទៅ​ងូតទឹក​ដោយ​អង្គុយ​លើ​ក្បាលទូក​ រំពេច​នោះ​ផ្លេកបន្ទោរ​ក៏​ចោល​ពន្លឺ​ភ្លឺ​យ៉ាង​រន្ទាល ​រន្ទះ​ក៏​បាញ់​ចំ​ក​ញ្ចឹ​ង​.​ក​ស្ត្រី​នោះ​ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ទូក​ចូល​ទឹក​ផ្កាប់មុខ​ស្លាប់​តែម្ដង៕

ស្ត្រីរងគ្រោះ ដែលត្រូវរន្ទះ បាញ់សម្លាប់
ស្ត្រីរងគ្រោះ ដែលត្រូវរន្ទះ បាញ់សម្លាប់

Related Articles

Back to top button
Close
Close