សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាស​ជ្រើស​រើស ​យុវជន​ស្ម័គ្រ​ចិត្ត​ ៣១​៥​នាក់​ ដើម្បី​ចូ​ល​រួម​រៀប​ចំ​ព្រឹត្តិ​ការណ៏​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦​

សារព័ត៌មាន​​ Cambodia News/

ដោយ​៖ ហេង នាង​/

ភ្នំ​ពេញ​​​​ (១៩ កុ​ម្ភៈ ២​០១៦) ​៖​ សហភាព​សហព័ន្ធយុវ​ជន ​កម្ពុជាបា​នចេ​ញសេចក្តីជូនដំ​ណឹងមួយ​ស្តីពីការ​ជ្រើសរើ​ស យុវជ​នស្ម័គ្រ​ ចិត្តក្នុ​ងការ​រៀបចំ​ព្រឹត្តិការណ៏​អង្គរស​ង្ក្រាន្តឆ្នាំ​២០១៦ ​ចំនួ​ន ៣១​៥នាក់ ​ដើម្បី​​ចូល​​រួម​​រៀប​​ចំ​ព្រឹត្តិការណ៍នេះ​ ដែ​ល​​ប្រព្រឹត្តិទៅ​​នៅ​​ឯឧទ្យានអ​ង្គរ ​ខេត្ត​​សៀម​​រាប​​ ចាប់​​ពី​​ថ្ងៃ​ទី​​ ១៣ ​ដល់​​ថ្ងៃ​​ទៅ​​១៦ ​ខែ​មេ​សា ឆ្នាំ​​២០១៦ ​ខាង​​មុខ​នេះ​។

​​លក្ខខណ្ឌក្នុងការជ្រើសរើសមានដូចជា៖

១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

២. ធ្លាប់មានបទពិសោធន៍ធ្វើការស្ម័គ្រចិត្តក្នុងការងារសង្គម។

៣. មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ។

៤. មានអត្តចរិតស្លូតបូត សុភាពរាបសា និងមានកាយសម្បទាមាំមួន។

៥. យល់ព្រមទទួលយកតួនាទី និងភារកិច្ចតាមការកំណត់ និងមានទំនួលខុសត្រូវខ្ពស់លើការងារ។

៦. មានចំណាប់អារម្មណ៍ និងចំណេះដឹងផែ្នកវប្បធម៌ និងអរិយធម៌កាន់តែប្រសើរ។

៧. អ្នកចូលរួមត្រូវមានពេលវេលាគ្រប់គ្រាន់ក្នុងការជួយរៀបចំទាំងមុន និងកំឡុងពេលព្រឹត្តិការណ៍។

ការចូល ​រួម​របស់​យុវជន​ស្ម័ត្រចិត្ត​ នឹង​ទទួល​បាន​ឱកាល​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​បទ​ពិសោជន៍​ផ្ទាល់​លើ​ការ​ងារ​ស្ម័ត្រចិត្ត​ និង​អាច​ស្វែង​យល់​បន្ថែម​ពី​វប្បធម៌ អរិយធម៌ ទំ​នៀម​ទម្លាប់ ប្រពៃ​ណី​ សាសនា ក៏​ដូច​ជា​បាន​ចូល​រួម​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​ផ្ទាំងទស្សនីភាព​សិល្បៈ និង​ល្បែង​របាំង​ប្រជា​ប្រិយ​ខ្មែរ។

ចំ​ពោះ​យុវជន ដែល​ស្ម័ត្រចិត្តចូល​រួម​ជា​ក្រុម​ការ​ងារ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ កា​រឧបត្ថម​ការ​ស្នាក់​នៅ​ អាហារ​ពេល​បំ​ពេញ​ការ​ងារ​ មធ្យោបាយ​ធ្វើ​ដំ​ណើ​រ សម្ភារៈចាំ​បាច់​សម្រាប់​បំ​ពេញ​ការងារ វត្ថុអនុស្សវរីយ៍ រូម​ទាំង​លិខិត​ថ្លែង​អំ​ណរគុណផង​ដែរ​៕

ក្រុមយុវជនស្ម័ត្រចិត្ត ដែលចូលរួមរៀបចំព្រឹត្តិការណ៏អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៥។ (រូបភាពពី៖ ទំព័រហ្វេសប៊ុន លោក ឆាយ សុផល)
ក្រុមយុវជនស្ម័ត្រចិត្ត ដែលចូលរួមរៀបចំព្រឹត្តិការណ៏អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៥។ (រូបភាពពី៖ ទំព័រហ្វេសប៊ុន លោក ឆាយ សុផល)

23

Related Articles

Back to top button
Close
Close