បុរស​ម្នាក់​បើរ​ថយ​ន្ត​បុក​រះ​ម៉ូតូ​ ៧​គ្រឿង​ និង​បុក​ស្ត្រី​ម្នាក់​ស្លាប់​

Cambodia News

ភ្នំពេញ ៖ កាលពី​ម៉ោង ១៧ និង១០នាទី​រសៀល ថ្ងៃទី៨ ខែឧសភា រថយន្ត​ឡង់​គ្រី​ស័​រមួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ ៧គ្រឿង និង​បុក​អ្នកលក់​ប្រហិត​ស្លាប់​ម្នាក់​ ស្ថិត​នៅត្រង់ចំណុច ខាងមុខ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព គឹម​សុខ លើ​កំណាត់​ផ្លូវ១៣៨ សង្កាត់​ផ្សារ​ដេប៉ូ​ពីរ ខណ្ឌទួលគោក ។

ព័ត៌មាន​ពីសា​ក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2L-2795 បាន​បោះពួយ តាម​បណ្តោយ​ផ្លូវ​លេខ១៣៨ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់តែ រថយន្ត​បង្ក រេ​ចង្កូត​ទៅបុក​ម៉ូតូ៧គ្រឿង ហើយ​​ជ្រុល​ទៅបុក អ្នកលក់​ប្រហិត​ជនជាតិ​វៀតណាម​ម្នាក់ ​ឈ្មោះ វីន ថេ​ង ភេទ​ស្រី ស្លាប់​នៅ​នឹង​កន្លែង។

ជន​បង្ក ដែល​បើបររថយន្ត​ឡង់​គ្រី​ស័​រ​​​​បុក​រះ​ម៉ូតូ ៧គ្រឿង និង​បុក​អ្នកលក់​ប្រហិត​ស្លាប់​​ត្រូវ​បានគេ​ដឹង​ថា ​មានឈ្មោះ ស្រេង សុខា ភេទ​ប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​សែន​សុខ ​។ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវបញ្ជូន​ខ្លួន ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​ទៅតាម​ផ្លូវច្បាប់៕ ហេង នាង​

888sdfasdjfasd99sdfjasdlfkjals

Related Articles

Back to top button
Close
Close