កាក​បាទ​ក្រហម​កម្ពុជា ​ប្រមូល​ថវិកា ​ប្រមាណ​ជិត​១៥​លាន​ដុល្លារ​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​​​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៣ បណ្តា​មន្រ្តីកម្ពុជា ព្រមទាំង​សប្បុរស​ជនទាំងឡាយ​ ​ បាន​មក​ជួបជុំគ្នាប្រារព្ធ​ខួប​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម លើកទី១៥០ ដែល​ធ្វើឡើង​នៅទី​ស្នាក់​កណ្តាល កាក​បាទ​ក្រហម រាជ​​ធានី​ភ្នំពេញ។

កម្ពុជាប្រារព្ធទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥០ ។
កម្ពុជាប្រារព្ធទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥០ ។

ក្នុងពិធី​ដែល​មានការ​ចូលរួម​ ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រៃ​អង្គាស​ប្រាក់​បាន​ប្រមាណ​​ ជិត​១៥លាន​ដុល្លារ សម្រាប់​បំរើ​សកម្ម​ភាព​​មនុស្សធម៌​របស់​ខ្លួន សម្រាប់​រយៈ​ពេល​​មួយឆ្នាំនេះ​ផងដែរ។ មិនតែ​ប៉ុណ្ណោះ លោក​ស្រី ប៊ុន រ៉ានី​ហ៊ុនសែន ភរិយា​លោក​ហ៊ុន សែន ក៏ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា សម្តេចព្រះ នរោត្តម សីហមុនី​ ផ្តល់គោរម​ងារជា “សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត”​ផង​ដែរ។

ព្រះ​មហាក្សត្រ​ កម្ពុជា ក៏កោត​សរសើរ​លោកស្រី ប៊ុន រ៉ានី ថា​ជា​អគ្គ​មគ្គទេសក៍​ដ៏​ល្អ​ឆ្នើម ជាទី​គោរព​​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រជារាស្ត្រ មាន​​​ស្វាមីភក្តិ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ព្រះរាជ​បល្ល័ង្គ បាន​ចូលរួម​ដង្ហែ​ព្រះករុណា​ព្រះមហា​វីរក្សត្រ ​អតីត​ព្រះករុណា​នរោត្តម សីហនុ​ តាំង​ពី​ដើម​រហូត​ដល់​ព្រះអង្គ​យាង​​សោយ​ព្រះ​ទិវង្គត និងបាន​បំពេញ​ការងារផ្នែក​មនុស្ស​ធម៌ បាន​យ៉ាង​ប្រសើរថែម​ទៀត៕

Related Articles

Back to top button
Close
Close