ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • មា​ន​​ការ​​ដក​​តំណែង​​មេប៉េអឹម ​រាជធា​នីភ្នំពេ​ញ ​ក្រោយ​ការ​បោះ​ឆ្នោត​

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​​ទី ៣០ ​ខែកក្កដា​នេះ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក​ឧត្តម​សេនីយ៍​ឯក យ៉ា គឹមអ៊ី មេ​បញ្ជា​ការ អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង ជា​មេ​បញ្ជា​ការ​រង នៃ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​ដក​ហូត​ពី​តំណែង ជា​មេញ្ជាការ អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បណ្តោះ​អាសន្ត។

    Read More »
  • លោក ​ឈាង​ វុន៖ ​ធ្វើ​រដ្ឋា​ភិបាល​ជា​មួយ​បក្ស​ប្រឆាំង​ប្រជា​ធិបតេយ្យ​គ្មាន​ន័យ​

    ភ្នំពេញ ៖ ​លោក ឈាង វុន ​មាន​ប្រសាសន៍ថា ​ការ​បោះ​ឆ្នោត​​ដែល​ប្រ​ព្រឹត្ត​​ទៅ​កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​ ​​​​កន្លង​មក ​​​តាម​​លទ្ធ​ផល​​​​បណ្តោះ​អាសន្ន​​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​ នៅ​​តែ​​​មាន​តួនាទី​​ដែល​ប្រជាពលរដ្ឋ​​ទទួល​​​ស្គាល់​​ក្នុង​ការ​​​បោះ​ ឆ្នោត​​ជូន​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បន្ត​ការ​ដឹក​នាំ​ប្រទេស​ត​ទៅ​ទៀត​​ ដើម្បី​ដោះស្រាយ​​អ្វីៗ​​​ជាច្រើន​​​ដែល​​បន្សល់​ទុក​ពី​របប​ខ្មែរ​ក្រហម​ ​។

    Read More »
  • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋា​ភិ​បាល​តែ​ម្នាក់​ឯង​បាន​ដែរ​ឬទេ​? ​

    ភ្នំ​ពេញ​៖ បើ​សិន​ជា​គេ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​ អាសន្ន ដែល​ប្រកាស​ដោយ​គ.ជ.ប និង​តាម​ការ​ប្រកាស​អះអាង​របស់​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ៦៨​ក្នុង​រដ្ឋសភា​អាណត្តិ​ទី៥​នេះ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។

    Read More »
  • ​បក្ស​​កាន់​​អំណាច​​បដិ​សេធ​​ថា​ សម្តេច​ ហ៊ុន សែ​ន​លា​​ឈប់​​ពី​​តំ​ណែង ​

    ​ភ្នំ​ពេញ​៖ ថ្មី​ៗ នេះ​មាន​ពាក្យ​ចចាម​អារាម​ថា សម្តេ​ច​ ហ៊ុន​ សែន​ អនុប្រធាន​គណ​បក្សប្រជា​ជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​នី​តិកាល​ទី​៤ នៃ​រដ្ឋ​សភា បាន​ចេញ​ទៅ​បរទេស ហើយ​ថា សម្តេចបាន​លាឈប់​ពី​មុខ​តំ​ណែង​នាយក​រដ្ឋ​មន្ត្រី​ផង។              

    Read More »
  • គណ​បក្ស​ប្រ​ឆាំង​ត្រៀម​ធ្វើ​បាតុ​កម្ម​ធំ​ត​វ៉ា​ចំពោះ​លទ្ធ​ផល​ឆ្នោត​

    ភ្នំ​ពេញ​៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ខ្លួន​នៅ​ខាង​មុខ​ទី​ស្នាក់​​ការ​ក្នុង​សង្កាត់​ ចាក់អង្រែ​ថា គណបក្ស​នេះ​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ធំ​នៅ​ទូទាំង​ប្រទេស ប្រសិន​បើ​​មិន​មាន​ការ​ទទួល​ស្គាល់​ថា គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះការ​បោះ​ឆ្នោតលើក​នេះ​នោះ​​ទេ។

    Read More »
  • អ្នកភ្នំពេញសម្រុកទិញអង្ករទុក

    ដោយ​ ហេង នាង/Cambodia News   រាជធានី​ភ្នំពេញ៖ អ្នក​​​​រស់​​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ​​​បាន​​​នាំ​​គ្នា​ទិញ​​អង្ករ​​​ទុក​បម្រុងខុស​ពី​ធម្មតា​សម្រាប់​​​អាហារ​​​ប្រចាំ​​ថ្ងៃ ព្រោះ​​ខ្លាច​​មាន​​បញ្ហា​​ដែលបណ្តាល​​មក​​ពី​គណបក្សនយោ បាយ​​​ធំៗ​​​ទាំង​​ពីរ​មិន​ព្រម​ឯកភាព​គ្នាចំពោះ​​លទ្ធផល​បោះឆ្នោត។

    Read More »
  • ​បន្ទាប់​ពីមាន​ភាព​ជ្រួល​ច្របល់ ​ពេល​នេះ​ស្ថាន​ភាព​មាន​លក្ខណៈ​ប្រក្រតីឡើង​វិញ​

    ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​ព្រឹត្តិការណ៍​បោះឆ្នោត​ រាប់​សន្លឹក​ឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥បាន​បញ្ចប់​ ដោយបរិយាកាស​ល្អប្រសើរ​​​ និង​ភាព​​ជ្រួល​ច្របល់​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃម្សិល​មិញ​​ នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា ២០១៣នេះ​ ស្ថាន​ភាព​​មាន​លក្ខណៈប្រក្រតីឡើងវិញហើយ​ ។

    Read More »
  • មាន​ភាព​មិន​ប្រក្រតី​ កើត​​​ឡើង ​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​នីតិ​កាល​ទី៥ ​

    ភ្នំពេញ៖ ​កាលពី​ព្រឹកថ្ងៃទី២៩ ខែកក្កដា ​នេះ បន្ទប់ស្ថានការណ៍ ថ្ងៃ​បោះ​ឆ្នោត​ឆ្នំា​២០១៣ ដែល​មាន អង្គការមួយចំនួន បានចូលរួមឃ្លាំមើលការបោះឆ្នោត ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាល​ទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ បាន​បង្ហាញ​ថា មានភាពមិនប្រក្រតី មួយ​ចំនួនបាន​កើត​ឡើង។

    Read More »
  • ព្រះ​អនុជ​អ​តីត​ព្រះ​មហាក្ស​ត្រ​មួយអ​ង្គ​បាន​ចូលទិ​វង្គត​

    ភ្នំពេញ​៖ តាម​សេចក្ដីរាយការណ៍​នានា បានឲ្យដឹងថា ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ​វិជ្ជ​រ៉ា បាន​​យាង​​ចូល​ទិវង្គត​​នៅ​​ប្រទេស​​បារាំង ​ក្នុង​​ព្រះ​ជន្មាយុ ៦៨​ព្រះ​វស្សា​ដោយ​​រោគា​ពាធ កាល​ពី​​ម៉ោង​​៩​​យប់ ថ្ងៃ​​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។

    Read More »
  • គណបក្ស​សង្គ្រោះ​ជាតិ​បដិសេ​ធល​ទ្ធផល​ការ​បោះឆ្នោត​

    ភ្នំ​ពេញ​៖ កាល​ពី​​ព្រឹក​នា​ថ្ងៃ​ទី​២៩ ​ខែកក្កដា​ ឆ្នាំ​ លោក​ សម​ រ​ង្ស៊ី​ និង​ ​និង​​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​ជា​អនុ​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​​ជា​ផ្លូវការ​ហើយ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន ​​បដិសេធ​មិន​ទទួល​យក​នូវ​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណង​រាស្ដ្រ​ នីតិកាល​ទី​៥ ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​“​គ​.​ជ​.​ប​”​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​អះ​អាង​ថា​ បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​…

    Read More »
Back to top button
Close
Close