ព័ត៌មានជាភាសាខ្មែរ
-
លោក ហ៊ុន សែន ត្រៀមខ្លួនចចារជាមួយលោក សម រង្ស៊ី
ភ្នំពេញ៖ ទាក់ទងទៅនឹងបញ្ហាជម្លោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងអាណត្តិទី ៥ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចចារជាមួយគណបក្សប្រឆាំង លោក ហ៊ុន សែន បានលើកឡើងថា មិនជាបញ្ហាអ្វីឡើយដែលថាគណបក្សណាឈ្នះ ឬចាញ់នោះ សំខាន់នោះ គឺការឈ្នះនៃប្រទេសជាតិ «របស់យើង»។
Read More » -
គ.ជ.ប. នឹងចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតចាប់ពីថ្ងៃទី៣ ខែសីហា
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើការប្រកាសថា ក្រុមត្រួតពិនិត្យផ្ទៀងផ្ទាត់នៃ គ.ជ.ប នឹងចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ឆ្នាំ២០១៣ ចាប់ពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ០៧ និង…
Read More » -
គណបក្សសង្គ្រោះជាតិធ្វើការពិនិត្យឈ្មោះអ្នកគាំទ្រដែលបាត់
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហានេះ គណកម្មាធិការគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាល សង្កាត់ភ្នំពេញេ ខណ្ឌទួលគោក បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិក៏កំពុងធ្វើការពិនិត្យឈ្មោះរបស់អ្នកគាំទ្រ ខ្លួនដែលគណបក្សនេះអះអាងថាបានបាត់ឈ្មោះ តែចំនួនប្រជាពលរដ្ឋ ដែលបានបាត់ឈ្មោះនោះ គណបក្សសង្គ្រោះជាតិបានរកឃើញត្រឹមតែជាង១ពាន់ប៉ុណ្ណោះ។
Read More » -
ការប្រលងបាក់ឌុប ឆ្នាំ២០១៣ ក្រសួងអប់រំ នឹងមានវិធានការតឹងរឹងបំផុត
ភ្នំពេញ៖ នៅពេលប្រលង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ប្រលងបាក់ឌុប) ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៣ ខាងមុខនេះក្រសួងអប់រំយុវជន និងកីឡាបានចាត់វិធានការណ៍តឹងរឹងដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
Read More » -
រកឃើញអ្នកពាក់ព័ន្ធនឹងការដុតរថយន្តប៉េអឹមនៅស្ទឹងមានជ័យ
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ដែលរួមមានទាំង ព្រះសង្ឃមួយអង្គផងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គឺមានជាប់ព័ន្ធនឹងការដុតបំផ្លាញរថយន្តកងរាជអាវុធហត្ថ នៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យ ទី២៨ កក្កដា នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ។
Read More » -
គណបក្សប្រជាជន នឹងបង្កើតក្រុមការងារ ចរចាជាមួយបក្សប្រឆាំង
ភ្នំពេញ៖ ថ្លែងនៅក្នុងពេលចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ នារសៀលថ្ងៃទី៣១ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតថា គណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោត បានបង្កើតក្រុមការងារមួយ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និងលោក សាយ…
Read More » -
បក្សកាន់អំណាច និងបក្សប្រឆាំង អះអាងឈ្នះការបោះឆ្នោតដូចគ្នា
ភ្នំពេញ៖ គណបក្ស កំពុងកាន់អំណាច និងគណបក្សប្រឆាំង អះអាងរៀងៗខ្លួនថា ពួកគេ បានឈ្នះអាសនៈក្នុងសភា អាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ដើម្បីដឹកនាំប្រទេសនាអាណត្តិទី៥នេះ ខណៈលទ្ធផលបោះឆ្នោតផ្លូវការ មិនទាន់ត្រូវបានប្រកាសក៏ដោយ។
Read More » -
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ វេលាម៉ោង៣និង៣០នាទីរសៀលនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញ វត្ដមាន ជាសាធារណៈលើកដំបូងក្រោយពី ការបោះឆ្នោត បានបញ្ចប់ទៅ ការបង្ហាញ វត្ដមាន នេះខណៈទៅពិនិត្យមើលដំណើរ ការសាងសង់…
Read More » -
បក្សសង្រ្គោះជាតិចាប់ផ្តើមបើកវេទិកាឲ្យប្រជាពលរដ្ឋបញ្ចេញមតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ គណបក្សសង្រ្គោះជាតិ ដែលមិនបានពេញចិត្តនឹងលទ្ធផលឆ្នោត បានចាប់ផ្តើមទទួលយកពាក្យបណ្តឹង ព្រមទាំងមតិរបស់ប្រជាពលរដ្ឋដែល កើតទុក្ខមិនសុខចិត្តពីភាពមិន ប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
Read More » -
ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុ និង ទឹកជំនន់រួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសកាត់ លើអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ…
Read More »