ព័ត៌មានជាភាសាខ្មែរ
-
គណបក្សលោក ហ៊ុន សែន បាត់បង់អសនៈសភាច្រើនតែនៅអាចគ្រប់គ្រងរដ្ឋាភិបាលនិងសភាព
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះការបោះឆ្នោតនាថ្ងៃអាទិត្តនេះដែលអាចនាំឲ្យលោក និងគណបក្សខ្លួននៅតែអាចគ្រប់គ្រងរាជរដ្ឋាភបាល និងសភាទាំងពីរបានសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខនេះ។ ខាងក្រោមនេះជាលទ្ធផលបឋម៖
Read More » -
គណបក្សប្រជាជនកម្ពុជា ផ្សាយថាខ្លួនទទួលបានអាសនៈចំនួន៦៨
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា ខ្លួនទទួលបានអាសនៈរដ្ឋសភាចំនួន៦៨ ក្នុងចំណោមអាសនៈ១២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃអាទិត្យនេះ។
Read More » -
មេបក្សប្រឆាំងបានត្រឹមពិនិត្យការបោះឆ្នោត ខណៈលោក ហ៊ុន សែន មានឱកាសកាន់សន្លឹកឆ្នោត
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានចេញដើរពិនិត្យស្ថានីយបោះឆ្នោតជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានកាន់សន្លឹកឆ្នោត បោះចូលហឹប និងបង្ហាញម្រាមដៃ ប្រាប់អ្នករាយការណ៍ព័ត៌មានថា លោកបានបោះឆ្នោតរួចហើយ។
Read More » -
លោក សម រង្ស៊ី អំពាវនាវឲ្យមាន ភាពស្ងប់ស្ងាត់
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង (គណបក្សសង្រ្គោះជាតិ) បានចេញសេចក្តីថ្លែងការ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ដោយសូមឲ្យអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិទាំងអស់ រក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីពួកគេបានបោះឆ្នោតគាំទ្រ គណបក្សសង្រ្គោះជាតិ។
Read More » -
ការតវ៉ាគ្នាបានក្លាយជាហិង្សារវាងក្រុមអាជ្ញាធរ និងក្រុមអ្នកបោះឆ្នោត
ភ្នំពេញ៖ ក្រុមអ្នកបោះឆ្នោត ដែលរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ត្រូវបានគេរាយការណ៍មកថា បានផ្ទុះកំហឹង នៅពេលដែលក្រុមសន្តិសុខបានព្យាយាមដឹកមន្ត្រីរៀបចំការបោះ ឆ្នោតនៅការិយាល័យនេះចេញ កាលពីវេលាម៉ោង៣.០០ រសៀល ។
Read More » -
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជិះម៉ូតូតម្លៃបួនម៉ឺនដុល្លារឃោសនាបោះឆ្នោត
ឆាយ សុផល/Cambodia News ឯកឧត្តមឧត្តមសេនីយឯក អែម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រើប្រាស់ម៉ូតូដ៏ប្រណិតផ្ទាល់ខ្លួនដែលមានតម្លៃដល់ទៅបួនម៉ឺនដុល្លារអាមេរិក ដើម្បីដឹកនាំយុវជនរាប់ពាន់នាក់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកល្វាឯម ខេត្តកណ្តាល។
Read More » -
កម្មករស៊ិនទ្រីធ្វើបាតុកម្មក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ
ភ្នំពេញ៖ កម្មករស៊ិនទ្រីរាប់រយនាក់ បានធ្វើបាតុកម្ម នៅខាងមុខក្រុមហ៊ុនស៊ិនទ្រីក្នុង សង្កាត់ ដង្កោ ខណ្ឌដង្កោ នាថ្ងៃ ទី២៦ ខែកក្កដា ជាថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ដើម្បីទាមទារបើកប្រាក់ខែ សម្រាប់ធ្វើដំណើរទៅបោះឆ្នោតនៅឯស្រុកកំណើត។
Read More » -
រូបភាពក្នុងទិដ្ឋភាពនៃទឹកផ្តាច់ព្រាត់នៃការឃោសនានាព្រឹកថ្ងៃទី ២៦ កក្កដា Photos of the the final election campaign in the morning of on 26 July 2013
រូបភាពខាងក្រោមនេះជារូបដែលថតដោយលោក លី បេឡា អ្នកយកព័ត៌មាន Cambodia News នាព្រឹកថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១៣។ Photos of the the final election campaign taken by…
Read More » -
បក្សនយោបាយធ្វើការដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ ជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ គណបក្សនយោបាយនានាដែលចូលរួមក្នុងការបោះឆ្នោត បានប្រកាសហើយថា ពួកគេនឹងធ្វើការហែរក្បួនឃោសនាជាទ្រង់ទ្រាយធំនៅថ្ងៃនេះដែរ។
Read More » -
ជា ស៊ីម បង្ហាញមុខនាថ្ងៃឃោសនាចុងក្រោយដើម្បីបញ្ចាក់ពីដឹំណឹងមរណភាព
សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញមុខនាថ្ងៃទី ២៦ កក្កដា នេះដែលជាថ្ងៃឃោសនាបោះឆ្នោតចុងក្រោយក្នុងរយៈពេល៣០ថ្ងៃកន្លងមក។ នេះជាលើកដំបូងហើយ ដែលលោកបានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីបានអញ្ជើញចូលរួមមរណទុក្ខរបស់ឪពុកសម្តេច ហ៊ុន សែន នៅក្បែរវិមាណឯករាជ្យកាលពីពីរសប្តាហ៍មុន។
Read More »