ព័ត៌មានជាភាសាខ្មែរ
-
លោក ហ៊ុន សែន បញ្ជាក់ជំហរពីរឿងទទួលជនភៀសខ្លួនមកពីអូស្ត្រាលី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសថា ការដែលកម្ពុជាទទួលយកជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនោះ គឺជាកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា កម្ពុជាមិនគួរទទួលយកជនភៀសខ្លួនទាំងនោះទេ ព្រោះរដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពបំពេញសេចក្តីត្រូវការរបស់ប្រជាជនខ្លួនឲ្យបានគ្រប់គ្រាន់ និងគោរពសិទ្ធិមនុស្សពេញលេញនៅឡើយ។
Read More » -
កំរងរូបភាពជនបរទេសជិះទូកលេង ឌឺដាក់ក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ កាលពីព្រឹកមិញនេះ មានភ្លៀងធ្លាក់មួយមេធំរយៈ ពេលប្រមាណ ជា៤ម៉ោង បណ្តាលអោយ តាមបណ្តាផ្លូវ ថ្នល់មួយចំនួន មានការ លិចលង់ ធ្វើអោយមានការពិបាក ក្នុងការធ្វើចរាចរណ៍។ ទន្ទឹមមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះ…
Read More » -
ប្រិយមិត្ត Facebook កោតសរសើរលោកឧកញ៉ា ម៉ុង ឫទ្ធី ប៉ាវអ្នកសុំទាន ញាំ KFC
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ បន្ទាប់ពីមើលឃើញពីទង្វើល្អ ជាច្រើនរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ចំពោះសង្គមជាតិ ធ្វើឲ្យអ្នកលេង Fb តែងតែ comment កោតសរសើរ និងគោរពលោកជាខ្លាំង។ ជាក់ស្តែងកាលពីម្សិលមិញនេះ លោកឧកញ៉ាបានបង្ហោះ…
Read More » -
ស្ត្រីបឹងកក់ម្នាក់ រងរបួសសៀតផ្កា ពេលតវ៉ាប្រឆាំងកិច្ចព្រមព្រៀងជនភៀសខ្លួន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៦ កញ្ញា ២០១៤) ៖ ស្ត្រីបឹងកក់ម្នាក់ នៅព្រឹកថ្ងៃសុក្រនេះ សន្លប់ និងរងរបួសត្រង់សៀតផ្កា ក្រោយពីប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច នៅម្តុំក្រសួងការបរទេស ខណៈសម្រុកចូលទៅដាក់ញត្តិទៅស្ថានទូតអូស្ត្រាលីប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ កម្លាំងសមត្ថកិច្ចរាប់រយនាក់ បានបិទផ្លូវចេញចូលទាំងអស់នៅម្តុំរដ្ឋសភាជាតិ ក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលី ដើម្បីរារាំងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លី។
Read More » -
សមត្ថកិច្ចបិទផ្លូវម្តុំស្ថានទូតអូស្ត្រាលីរារាំងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៦ កញ្ញា ២០១៤) ៖ កម្លាំងសមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកថ្ងៃសុក្រនេះបិទផ្លូវចេញចូលទាំងអស់នៅម្តុំរដ្ឋសភាជាតិ ក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលី ដើម្បីរារាំងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនមកពីអូស្ត្រាលី។
Read More » -
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាមនុស្សគំរូសម្រាប់អ្នកជក់បារី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៦ កញ្ញា ២០១៤) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាចំរើនពហុបច្ចេកវិទ្យានៅកោះពេជ្រ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកអាចផ្តាច់ការជក់បារីបានហើយ ក្រោយពីមានការទទូចពីក្រុមគ្រួសារ។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា លោកធ្លាប់បានសន្យាជាមួយគ្រួសារកាលពី១៤ឆ្នាំមុនថា…
Read More » -
នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យពលរដ្ឋ ឆ្លងស្ពានជ្រោយចង្វាថ្មី រហូតដល់ថ្ងៃចប់ បុណ្យអុំទូក
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ដើម្បីប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកចូលរួម យ៉ាងងាយស្រួលក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីខ្មែរខាងមុខនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យ ពលរដ្ឋទាំងអស់ អាចធ្វើដំណើរឆ្លងកាត់ ស្ពានជ្រោយចង្វាថ្មី…
Read More » -
ប្តីកាប់ប្រពន្ធ ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់
សារព័ត៌មាន Cambodia News/ កណ្តាល (២៥ កញ្ញា ២០១៤) ៖ បុរសម្នាក់ បានយកពូថៅ កាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់ពីមាន ទំនាស់ពាក្យសម្តីជាមួយប្រពន្ធពីព្រលប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤…
Read More » -
រដ្ឋាភិបាល ថា ប្រាក់ឈ្នួលកម្មកររោងចក្រ នឹងត្រូវដំឡើងនៅឆ្នាំ២០១៥
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ កញ្ញា ២០១៤ ) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅកោះពេជ្រ ព្រឹកថ្ងៃទី២៥ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករ នឹងត្រូវដំឡើងនៅឆ្នាំ២០១៥ខាងមុខ តែមិនទាន់ដឹងថាអាចនឹងត្រូវដំឡើងដល់ប៉ុន្មាននោះទេ ដោយសារភាគីអង្គការអន្តរជាតិខាងពលកម្ម(ILO) ក្រសួងការងារ និងនិយោជិត កំពុងតែពិភាក្សាគ្នា។
Read More » -
លោក ហ៊ុន សែន បន្ទោសអង្គរក្សមួយរូប ដែលមិនចេះរបៀបការពារ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ កញ្ញា ២០១៥) ៖ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងភាពខឹងសម្បារនឹងអង្គរក្សមួយរូប ដែលលោកចាត់ទុកថាជាអង្គរក្សឡឺកឺព្យាយាមការពាររូបលោកខុសរបៀប និងហួសហេតុ។ លោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះជាការចាប់ផ្តើមថ្លែងសុន្ទរកថា នៅពេលលោកចូលរួមពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចម្រើនបច្ចេកវិទ្យានៅកោះពេជ្រ ព្រឹកថ្ងៃទី២៥ខែកញ្ញានេះ។
Read More »